​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ចុះសួរសុខទុក្ខ​កងកម្លាំង​ទ័ព​តាម​ព្រំដែន​

476
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​អគ្គ​មេបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​នាយរងខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​លោក​ប៊ុនថន​និង​លោកស្រី​។​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​កងទ័ព​សម្ព័ន្ធមេត្រី​ភាពវរ​សេនា​តូច​៣៨៥​។​

​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​នាឱកាស​អបអរសាទ​រ​បុណ្យ​ឯករាជ្យ​ជាតិ​៧​មករា​ឆ្នាំ​១៩៧៩/៧​មករា​២០១៩​ដែល​និង​ខិតជិត​ចូលមក​ដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​ដំណើរ​អញ្ជើញ​ចុះសួរសុខទុក្ខ​នេះ​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ស៊ុន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ​មេបញ្ជាការរង​នាយសេនាធិការ នាយសេនាធិការរង តាម​បណ្ដា​ការិយាល័យ​ជំនាញ នាយ​និង​ពលទាហាន​ជាច្រើន​នាក់​ផងដែរ​។​

​មាន​ប្រសា​ស​ន៏​ថ្លែង​ទៅកាន់ នាយទាហាន​នាយទាហានរង និង​ពលទាហាន នាឱកាស​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន មានប្រសាសន៍ថា ការចង​សម្ព័ន្ធមេត្រីភាព​រវាង​សមរភូមិ​ក្រោយ ជាមួយនឹង​សមរភូមិ​មុខ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​២០០៥​ក្នុងឱកាស​សន្និបាត​ក​ង​យោធពល​ខេមរៈ​ភូមិ​ន្ទិ​លើក​ទី​២​។​

​លោក​បន្តថា​ការចង​សម្ព័ន្ធមេត្រីភាព​មាន​ហេតុផល​២​យ៉ាង​មួយ​គឺ​ជួយ​បំពេញ​ឲ្យ​នូវ​អ្វី​ដែលជា​របប​របស់​រា​ជ​រដ្ឋាភិបាល របស់​ក្រសួង របស់​អគ្គបញ្ជាការ​ដ​ល់​បណ្ដា​អង្គភាព ពិសេស​បាន​ផ្សារភ្ជាប់​នូវ​ស្មារតី សាមគ្គី​រវាង​សមរភូមិ​ក្រោយ​ជាមួយនឹង​សមរភូមិ​មុខ​។​បន្ទាប់ពី​ប្រសាសន៍​សំណេះសំណាល​បានបញ្ចប់​គណប្រតិភូ​បាន​អញ្ជើញ​ប្រគល់​ថវិកា​និង​ចែកជូន​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​១៥​ម៉ឺន​រៀល​៕S/​