​នាយករង​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​នាំយក​ថវិកា​ឧបត្ថម​សិស្ស​ដែល​ភ្លើង​ឆេះ​ផ្ទះ​អស់​

70
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោកគ្រូ​ខៀវ​សេរីយ៉ា​នាយករង​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​និង​ជា​ប្រធាន​យុវជន​ស​.​ស​.​យ​.​ក​នៃ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ​លោកគ្រូ​បាន​នាំយក​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម​ដល់​ប្អូន​គ្រី​មួយ​ហៀ​ង​និង​ប្អូនប្រុស​សម្រាប់​ទិញ​ខោរ​អាវ​ស្បែកជើង​សម្ភារ​សិក្សា​។​

​ប្អូន​គ្រី​មួយ​ហៀ​ង​ដែល​ត្រូវ​ផ្ទះ​ភ្លើង​ឆេះ​អស់​កាលពី​យប់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​។​យុវជន​គ្រី​មួយ​ហៀ​ង​ជា​ក្រុមយុវជន​ស​.​ស​.​យ​.​ក​នៃ​វិ​.​ជាស៊ីម​ត្បែង​រៀន​ថ្នាក់​11A​និង​ប្អូនប្រុស​រៀន​នៅ​សាលា​ដូចគ្នា​។​ក្នុង​ជំនួយ​នោះ​ថវិកា​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​បាន​ឧបត្ថម​ចំនួន​២០០​ដុល្លារ​។​លោក សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ​និង​សប្បុរសជន​១០០​ដុល្លារ​សរុប​ចំនួន​៤០០​ដុល្លារ​។​

​លោកគ្រូ​ខៀវ​សេរីយ៉ា​តំណាងឱ្យ​យុវជន​គ្រី​មួយ​ហៀ​ង​និង​ក្រុមគ្រួសារ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​លោក​អភិបាលរង​ខេត្ត​និង​លោក​ប្រធាន​មន្ទីរ​ទាំងពីរ​ឱ្យ​ជួបប្រទះ​តែ​សេចក្តីសុខ​ឈ្នះ​អស់​ជំងឺ​កាច​សាហាវ​ទាំងពួង ប្រកប​អ្វីៗ​បាន​ដូច​បំណង​៕S/​