​នាយករដ្ឋមន្ត្រី​ចិន​ចុះ​ទៅកាន់​ទីក្រុង​ផ្ទុះ​វីរុស ដោយ​ក្លាហាន​ដើម្បី​ជំរុញការងារកំចាត់​វីរុស​កំណាច​

155
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មករា​បាន​ធ្វើដំណើរ​ទៅ​កាន់​ទី​ក្រុ​ង​វូ​ហាននៃ​ខេត្ត​ហ៊ូបេ​ភាគកណ្តាល ដើម្បី​ពិនិត្យមើល​និង​ដឹកនាំ​​បញ្ជា​ការងារ​ទប់ស្កាត់​និង​គ្រប់គ្រង​ការផ្ទុះ​កូរ៉ូណា​វីរុស ដែល​កំពុងចម្លង​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចិន​និង​ពិភពលោក​យ៉ាង​លឿន​។​

​លោក​ក៏​បាន​ទៅសួរសុខទុក្ខ​អ្នក​ជម្ងឺ និង​បុគ្គលិក​ពេទ្យ​ដោយ​មិនមាន​ការភ័យខ្លាច​ឡើយ​។​

​លោក​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព​និង​សុខភាព​របស់​ប្រជាជន​ហើយ​អំពាវនាវ​អោយមាន​ការអនុវត្ត​វិធានកា​រទប់​​ស្កាត់​យ៉ាង​ម៉ឺងម៉ាត់​។​

​ចិន​នឹង​បន្ត​ការ​ឈប់សម្រាក​បុណ្យចូលឆ្នាំដែល​ត្រូវ​ចប់​នៅ​ត្រឹម​ថ្ងៃ​៣១​មករា ក្នុង​បំណង​ទប់ស្កាត់​កុំអោយ​កូរ៉ូណា​វីរុស​នេះ​ឆ្លង​រាលដាល​កាន់តែខ្លាំង​។​សាលារៀន​​ក៏​នឹង​ពន្យារ​ពេល​ចូលរៀន​ផងដែរ​ នៅពេល​តំបន់​កំរិត​ខេត្ត​ចំនួនយ៉ាងតិច​៣០​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​នេះ​​។​

​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ចិន​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​ទាមទារ​អោយមាន​កិច្ចខិតខំ​ពេញទំហឹង​ក្នុង​ការព្យាបាល​អ្នក​ឆ្លង​វីរុស ពន្លឿន​ការបង្កើន​​ចំនួន​បុគ្គលិក​វេជ្ជសាស្ត្រ​និង​មន្ត្រី​សម្របសម្រួល​ស៊ីវិល និង​ប្រភពធនធាន​ពេទ្យ​យោធា​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី ចិន លី ឃឹ​ឈាំ​ង ចុះ​ទៅ​ក្រុង​វូ​ហាន​ដើម្បី​ជំរុញ​ប្រតិបត្តិការ​ទប់ស្កាត់​វីរុស​