​នាយក​ប្រតិបត្តិ​យក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ចាស់ជរា​

275
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​លោកយាយ​រស់​សុផាត​អាយុ​៨៦​ឆ្នាំ​ជា​ចាស់ជរា​គ្មាន​ទីពឹង​។​គាត់​មាន​ជីវភាព​ខ្វះខាត​និង​មានកូន​ប្រុស​ម្នាក់​កំពុងមាន​ជំងឺ​ប្រចាំកាយ​មាន​ទីលំនៅ នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​លោកនាយក​ប្រតិបត្តិ​សាខា​ក្រហម​កម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច ពិសេស​ចាស់ជរា​គ្មាន​ទីពឹង​ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​និង​បាន​ផ្តាំផ្ញើ​អោយមាន​អានា​ម័​យ​ក្នុង​ការហូប​ស្អាត​ជាប្រចាំ​ទឹក​ត្រូវ​ដាំ​អោយ​ពុះ​មុន​ហូប ។​

​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖​អង្ករ ២៥​គីឡូ មី ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ​អាហា​បំប៉ន ១០​កញ្ចប់​និង​ថវិកា​មួយចំនួន​៕S/​