​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​ជនក្រីក្រ​

219
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេ​ត្ព្រះ​វិហារ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បានផ្តល់​អំណោយ​មនុស្ស​ផ្តល់ជូន​លោក​យូរ​រួន​របួស​ជើង​ទាំងពីរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​។​លោក​មាន​ជីវភាព​ខ្វះខាត​មាន​ទីលំនៅ​នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​

​ក្នុងឱកាស​នោះដែរ​លោកនាយក​ប្រតិបត្តិ​សាខា​ក្រហម​កម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​។

​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​និង​បាន​ផ្តាំផ្ញើ​ឱ្យមាន​អានា​ម័​យ​ក្នុង​ការហូប​ស្អាត​ជាប្រចាំ​ទឹក​ត្រូវ​ដាំ​ឱ្យ​ពុះ​មុន​ហូប ។​សម្ភារៈ​ផ្តល់ជូន មាន​៖ អង្ករ​២៥ គីឡូ មី​១ កេស ត្រីខ​១ យួរ និង​ទឹក​ស៊ី​អី​វ ១​យួរ អាវ​១ ៕S/​