​នាយក​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង​មិន​អនុវត្តតាម​ការសម្រេច​របស់​តុលាការ​

1248
ចែករម្លែក
  • 234
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​អ៊ូ​ដា​រី​នាយក​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបាត់ដំបង​បា​នរក​លេស​ពន្យា​ពេល​ម្តង​ហើយ​ម្តងទៀត​មិន​ព្រម​ចុះបញ្ជី​ផ្ទេរ​កម្ម​សិ​ទិ្ឋ​តាម​ដីកា​សម្រេច​អនុញ្ញាតឱ្យ​លក់​និង​ដីកា​សម្រេច បង្គាប់​ឱ្យ​ប្រគល់​អចលនវត្ថុ​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ឡើយ​។

​បើទោះបីជា​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ធ្វើការ​ដាស់តឿន​ជាច្រើនលើក​ហើយក៏​ដោយ​។​បញ្ហា​ពន្យា​ពេលនេះ​បាន​ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង​សង្ស័យថា​ហាក់បីដូចជា​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ដោយសារ​អចលនវត្ថុ​នេះ​មាន​ដើមចម​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ និង​ប្រពន្ធ​។​

​លោក​អ៊ឹង វេ​ង​ចេង​ជា​អ្នកទិញ​អចលនវត្ថុ​តាម​នីតិវិធី​លក់ឡៃ​ឡុង​តាមផ្លូវ​តុលាការ​បាន​សំណូមពរ​លោក​ជា សុផារ៉ា​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​​មេត្តាជួយ​អន្តរាគមន៍​ក្នុង​ដំណើរការ​ផ្ទេរ​កម្ម​សិ​ទិ្ឋ​ដែល​បាន​ទិញ​អចលនវត្ថុ​ទាំង​២​កន្លែង​តាមផ្លូវ​តុលាការ​តាំងពី​ឆ្នាំ​២០១៤​មក​នោះ​ឆាប់​ទទួលបាន​កម្ម​សិ​ទិ្ឋ​ស្របច្បាប់​ផង​។​

​ក្នុង​ពាក្យសុំ​អន្តរាគមន៍​ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅនេះ​លោក​អ៊ឹង​វេ​ង​ចេង​មាន​ទីលំនៅ​ផ្ទះ​លេខ ៦៣០ ផ្លូវ​លេខ​២១៧ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជម្រាបជូន​លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​មេត្តា​ជ្រាបថា ខ្ញុំបាទ​បាន​ទិញ​អចលនវត្ថុ​ពីរ​កន្លែង គឺ​អចលនវត្ថុ​លេខ បប​.០០៧៤៨៥ ស្ថិតនៅ​ក្នុងភូមិ​អូ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​អចលនវត្ថុ​លេខ បប​.០០៥៩៣៣ ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព ឃុំ​ស្វាយប៉ោ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង​។

​ជាមួយ​នោះ​មាន​លោក​មេធាវី​ជា​ពុ​ទ្ឋា​រិ​ន​តំណាងឱ្យ​ខ្ញុំបាទ​បានប្រគល់​ប្រាក់​គ្រប់​ចំនួន​រួចហើយ​កាលពី​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០១៥​ហើយ​នីតិវិធី​លក់ឡៃ​ឡុង​តាមផ្លូវ​តុលាការ​ក៏​ដំណើរការ​ចប់សព្វគ្រប់​រួចហើយ​ដែរ​។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ​ខ្ញុំបាទ​ពុំទាន់​ទទួលបាន​អចលនវត្ថុ​ទាំងពីរ កន្លែង​នេះ​គ្រប់គ្រង​នៅឡើយ​ទេ​។​

​ពាក្យសុំ​ដដែល​បាន​អះអាងថា​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៧ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តបាត់ដំបង​បាន​ជូនដំណឹង​ទៅ​លោក​ប៉ោ​វណ្ណៈ​និង​លោក​ណុប​ណា​រ៉ា​ស្តីពី​ការចុះបញ្ជី​ផ្ទេរ​កម្ម​សិ​ទិ្ឋ​និង លុបចោល​ការចុះបញ្ជី​លើ​អចលនវត្ថុ​ទាំងពីរ​កន្លែង និង​ស្នើ​សុំឱ្យ​ផ្តល់​ឯកសារ​ជូន​មន្ទីរ​វិញ តាម​ការណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​។

​ប៉ុន្តែ​អស់លោក​ទាំងពីរ​ពុំ​ព្រម​ផ្តល់​ឯកសារ​ជូន​ខាង​មន្ទីរ​ឡើយ​។ ក្រោយមក​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ មន្ទីរ​ដដែល​បានប្រកាស​ជា​សាធារណៈ​ចំពោះ​លោក​ប៉ោ វណ្ណៈ​និង​អ្នកស្រី​ផង់​ចិន្តា​(​ប្តី​ប្រព​ន្ឋ​)​និង​លោក​ណុប ណា​រ៉ា និង​អ្នកស្រី​ឃុន ស្រី​ឱ្យ​ជ្រាបថា តាម​ដីកា​សម្រេច​អនុញ្ញាតឱ្យ​លក់​លេខ ៦៥​ពស​.​ត​អ​វ ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៤ របស់​តុលាការ​អនុវត្តន៍​ខេត្តបាត់ដំបង​។​

លិខិត​ផ្ទុក​ដាក់ឱ្យ​ចុះបញ្ជី​លេខ ៩៣​ត​អ​វ ចុះ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៥​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ឱ្យ​ចុះបញ្ជី​កម្ម​សិ​ទិ្ឋ​និង​លុបចោល​ការចុះបញ្ជី ឱ្យ​អ្នកដេញថ្លៃ​បាន និង ស្នើសុំ​ឱ្យ​លោក​ប៉ោ វណ្ណៈ ផ្តល់​ប័ណ្ណ​សម្គាល់​សិ​ទិ្ឋ​កាន់កាប់​អចលនវត្ថុ​លេខ បប​.០១៣៣៤៣ (A1 ២៤៧២) និង​លោក​ណុប ណា​រ៉ា ផ្តល់​ប័ណ្ណ​សម្គាល់​សិ​ទិ្ឋ​កាន់កាប់​អចលនវត្ថុ​លេខ បប​.០១៣៣៤៤(A1 ០៣០៧) ក្នុង រយៈពេល​៣០​ថ្ងៃ ដោយ​គិតពី​ថ្ងៃ​ប្រកាស​តទៅ​។

បើ​ពុំ​ឃើញ​អស់លោក​ទាំងពីរ​យក​ប័ណ្ណ​មក​ប្រគល់ជូន​មន្ទីរ​ទេ នោះ​មន្ទីរ មាន​ភារៈ​នឹង​បដិសេធ​ប័ណ្ណ​សម្គាល់​សិ​ទិ្ឋ​របស់​អស់លោក​ទាំងពីរ​ចោល​ជា​អសារ​បង់ និង​ចេញ​ប័ណ្ណ​ទុតិយតា​ទៅ​ឈ្មោះ​ប៉ែន​ណា​រិ​ទ្ឋិ​ដើម្បី​ដំណើរការ​ផ្ទេរ​កម្ម​សិ​ទិ្ឋ​មកឱ្យ​ខ្ញុំបាទ​ដែលជា​អ្នកទិញ​តាមផ្លូវ​តុលាការ​។​

លិខិត​ពាក្យសុំ​ដដែល​បាន​បន្តថា​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៤​បានចេញ​លិខិត​មួយទៀត​ជូន​លោក​ប៉ោ វណ្ណៈ ស្តីពី​ការចុះ​ល​ទ្ឋ​កម្មក​ម្មសិ​ទិ្ឋ​លើ​អចលនវត្ថុ​ទាំង​៤​កន្លែង​ដែល​លោក​ប៉ោ វណ្ណៈ បានទទួល​ពី​ឈ្មោះ​ប៉ែន​ណា​រិ​ទិ្ឋ​និង​ទុយ​គឹម​អ៊​ន​នឹងត្រូវ​បាត់បង់​អរូប​ភាព​។​

ការចុះបញ្ជី​កម្ម​សិ​ទិ្ឋ​នឹងត្រូវ​លុបចោល​វិញ​ប្រសិនបើ​អចលនវត្ថុ​ដែលជា​កម្មវត្ថុ​នៃ​ការ​រឹបអូស​ទាំងនោះ​ត្រូវបាន​លក់​ទៅឱ្យ​អ្នកទិញ​តាម​ការលក់​ដោយ​បង្ខំ​របស់​តុលាការ​អនុវត្តន៍​គឺ​អចលនវត្ថុ​ដែល​ខ្ញុំ​បាន​ទិញ​តាមផ្លូវ​តុលាការ​ទាំង​២​កន្លែង​នេះ គឺជា​អចលនវត្ថុ​ក្នុងចំណោម​អចលនវត្ថុ​ទាំង​៤​កន្លែង​ខាងលើនេះ​រយៈពេល​នៃ​ការប្រកាស​ជា​សាធារណៈ​ក៏​ហួស​រយៈពេល​៣០​ថ្ងៃ​ហើយ​ដែរ​។
​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ខាង​មន្ទីរ​ក៏បាន ចេញ​ប័ណ្ណ​ទុតិយតា​ត្រឡប់មក​ឈ្មោះ​ប៉ែន ណា​រិ​ទិ្ឋ និង​ប្រព​ន្ឋ​ឈ្មោះ​ទុយ គឹម​អ៊​ន វិញ តាម​ការណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​។​

ដូច្នេះ​លោក​ប៉ោ​វណ្ណៈ​និង​លោក​ណុប​ណា​រ៉ា​ពុំមាន​សិ​ទិ្ឋ​ក្នុង​ការផ្តល់​ជំទាស់​របស់​សាលាដំបូង​ខេត្តបាត់ដំបង​តទៅទៀត​ឡើយ​។​ក្នុង​ពាក្យសុំ​នេះ​លោក​អ៊ឹង វេ​ង​ចេង បាន​សំណូមពរ​សុំឱ្យ​លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី ជួយ​អន្តរាគមន៍​ក្នុង​ដំណើរការ​ផ្ទេរ​កម្ម​សិ​ទិ្ឋ​ដើម្បីអោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តបាត់ដំបង ចាត់ចែង​បន្ត ដើម្បីឱ្យ​ខ្ញុំបាទ​ដែល​បាន​ទិញ​អចលនវត្ថុ​ទាំង​២​កន្លែង តាមផ្លូវ​តុលាការ​ឆាប់​ទទួលបាន​កម្ម​សិ​ទិ្ឋ​ស្របច្បាប់​។​

​យោងតាម​ពាក្យសុំ​អន្តរាគមន៍​នេះ និង​យោង​ចំណារ​លោក​ជា សុផារ៉ា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ លោក​លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី បានធ្វើ​លិខិត​ជម្រាបជូន​អភិបាលខេត្ត បាត់ដំបង ពិនិត្យ​ដោះស្រាយ និង​ចាត់ចែង​អនុវត្តន៍​តាម​ការគួរ​។

ប៉ុន្តែ​រហូតមកទល់​ពេលនេះ​លោក​អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តបាត់ដំបង​បា​នរក​លេស​ពន្យា​ពេល​ម្តង​ហើយ​ម្តងទៀត​មិន​ព្រម​អនុវត្តន៍​តាម​ការសម្រេច​របស់​តុលាការ​និង​តាម​ការណែនាំ​របស់​ថ្នាក់លើ​ឡើយ គឺ​ហាក់បីដូចជា​មានការ​ឃុបឃិត​គ្នា​ជាមួយ លោក​ប៉ោ វណ្ណៈ ដែលជា​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​៕S/សរន

ចំណងជើង​រូបថត​៖​លោក​អ៊ូ​ដា​រី​និង​ទីតាំង​អចលនវត្ថុ​២​កន្លែង​។​