​នាយក​វិទ្យាល័យ​ថ្មី​ត្រូវបានតែងតាំង​ជំនួស​លោកនាយ​កចាស់​

364
ចែករម្លែក
  • 127
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលា​វិទ្យា​ល័​យេ​ត​យ៉ង់​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​នាយក​វិទ្យាល័យ​នេ​ត​យ៉ង់​។​ដោយ​ដាក់​លោក​អឿ​ម​ឃឿ​ម​ជា​អតីត​នាយករង​វិទ្យាល័យ​ស្រុក​ភ្នំព្រឹក​មកជា​នាយក​វិទ្យាល័យ​នេ​ត​យ៉ង់​ថ្មី​ជំនួស​លោក​សេង​គុណ​នាយក​វិទ្យាល័យ​ចាស់​ដែល​សុំ​នៅ​ក្របខណ្ឌ​ចាស់​ដដែល​និង​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រោម​អធិបតីភាព​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​។​

បន្ទាប់មក​លោក​ងួនរ​តនៈ​អភិបាលខេត្ត​បាន​លើកឡើងថា​គ្មានអ្វី​ប្លែក​ទេ​ក្នុងការ​ផ្លាស់ប្តូរ​តួនាទី​និង​ផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​រាជា​ការ​ទូទៅ​មិនមែន​តែ​ក្នុង​សាលា​ក្នុង​មន្ទីរ​ស្ថាប័ន​នានា​នៅ​ថ្នាក់ក្រោម​ជាតិ​ក៏ត្រូវ​តែមាន​ការអនុវត្ត​បែបនេះ​ដែរ​។​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​ក៏មាន​ការផ្លាស់ប្តូ​រលោក​អភិបាលស្រុក​ភ្នំព្រឹក​ដែរ​។​រឿង​ជីវភាព​មន្ត្រីរាជការ​វាជ​រឿង​ធម្មតា​អាច​ចូលនិវត្តន៍​ហើយ​មាន​បន្តវេន​។​២​អាច​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី​និង​៣​គាត់​ចង់​ប្តូរ​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង​។​ល​។​

​ចំពោះ​លោក​សេង​គុណ​អតីត​នាយក​វិទ្យាល័យ​នេ​ត​យ៉ង់​គាត់​មាន​ភារកិច្ច​ថ្មី​១​ទៀត​ជា​សមាជិក​ក្រុម​លេខា​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិភាក្សា​យោបល់​គាត់​ចង់​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​ការគ្រប់គ្រង​សាលា​ទៅធ្វើ​ការងារ​ជា​អ្នកគ្រប់គ្រង​ក្នុង​ក្របខណ្ឌ​ជាតិ​សម្រាប់​បុគ្គលិក​ម្នាក់ៗ​៕S/

​រូប​ថ​តៈ​គណៈអធិបតី​ក្នុង​ពិធី​។​លោក​អភិបាលខេត្ត​ប្រគល់​ត្រា​និងសេចក្តីសម្រេច​លោកនាយក​ថ្មី​ឡើង​ប្តេជ្ញាចិត្ត​លោក​អភិបាលខេត្ត​មានមតិ​ណែនាំ​