​នាយក​សាខា​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​គ្រោះថ្នាក់​ចរាចរណ៍​

624
ចែករម្លែក

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​លោក​អាន​សុ​ឃីម​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​និង​លោក​នួន​សារ៉ន​ប្រធានកិត្តិយស​អនុសាខា​ស្រុក​កែវ​សីមា​ព្រមទាំង​សហការី និង​យុវជន​កាកបាទក្រហម​កម្ពុជា​។​

​ក្រុមការងារ​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​នាំយក​សម្ភារៈ​និង​ថវិកា​មួយចំនួន​ផ្តល់ជូន​គ្រួសារ​សព​លោកយាយ លី ណា​រី ដែល​រងគ្រោះ​ដោយ គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្អេ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨៕S/​