​នាយក​សាលា​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤

249
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​មិន​ស្គាល់​ម៉ាក​និង​អត្តសញ្ញាណ​បាន​ផ្តាច់ជីវិត​បុរស​ម្នាក់​ដែល​អ្នកស្រុក​អះអាងថា​ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​ប្រសិទ្ធ​ខណៈ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​តាំង​ព្រឹក​ព្រលឹម​។

​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤​ចំណុច​ចន្លោះ​គីឡូ​ម៉ែត​១០៩=១១០​ក្នុងភូមិ​ស្ទឹងច្រាល​ឃុំ​អូរ​បាក់រទេះ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០១៩​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​(​មិនទាន់​ស្គាល់​ភិនភាគ​)​និង​ម៉ូតូ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​c125​ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ ឈ្មោះ ចិន​សឿន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ ភូមិ​ព្រៃ​ប្រសិទ្ធិ ឃុំ អូរ​បាក់រទេះ ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​ចំណែក​រថយន្ត​បង្ករ​រត់គេច​បាត់​ករ​ណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ភាគី​ខាង​រថយន្ត​បង្ក​៕S/​