​នាយក​សាលា​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹកទំនិញ​និង​ម៉ូតូ​

460
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នាយក​សាលាបឋមសិក្សា​ម្នាក៎​បាន​ស្លាប់​នៅនឹងកន្លែង​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹកទំនិញ​និង​ម៉ូតូ​នៅ​ចំណុច​ភូមិ​ភ្ជា​វ​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​សព​បុរស​ដែល​ស្លាប់​មានឈ្មោះ​អ៊ុ​វណ្ណៈ​អាយុ​៤២​ឆ្នាំ​មុខងារ​នាយក​សាលាបឋមសិក្សា​រកា​បុស្ស​រស់នៅ​ភូមិ​គីឡូ​ឃុំ​ត្រែង​ស្រុក​រតន​បុរស​ម្នា​ក់ណ្ឌ​ល​។​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

​ក្រោយ​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ធ្វើការ​វាស់វែង​រួច​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​ប៉​លិ​ស​ចរាចរណ៍​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕S/