​នាយក​សាលា​អ៊ីស្លាម​កម្ពុជា​និង​ម៉ាឡេស៊ី​ចូលរួម​ចែករំលែក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​សាលា​សាសនា​

936
ចែករម្លែក

​ដោយៈ​ស្លេះ​ណា​ស្ស៊ី​/​ភ្នំពេញៈ​នាយក​សាលា​និង​តំណាង​សាលារៀន​បណ្តុះបណ្តាល​ផ្នែក​សាសនា​អ៊ីស្លាម​កម្ពុជា​និង​ម៉ាឡេស៊ី​បាន​ជួបជុំគ្នា​ចែករំលែក​បទពិសោធន៍​អំពី​ប្រព័ន្ធ​អប់រំ​និង​ការងារ​គ្រប់គ្រង​សាលា​ក្នុង​សិក្ខាសាលា​អន្តរជាតិ​មួយ​ស្តីពី​ការគ្រប់គ្រង​សាលា​សាសនា​ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​២០១៨​កន្លងទៅនេះ នា​សណ្ឋាគារ​ឡើ ហ្គ្រ​ង់​ផា​លេស រាជធានី​ភ្នំពេញ​។​

​លោក ស្លេះ កវី នាយក​សាលា​អន្តរជាតិ អ៊ិន​តាច (INTAC) និង​ជា​ប្រធាន​សមាគម​អប់រំ និង​អភិវឌ្ឃន៍ (A-ED)​ដែល​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង​បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល INTAC​បានរៀបចំ​សិក្ខាសាលា​ជា​លក្ខណៈ​អន្តរជាតិ ។​សិក្ខាសាលា​នេះ​ជា​កម្មវិធី​មួយ​ដែល​ឱ្យ​ឈ្មោះថា​”IRSM18″​គឺ​ក្នុង​បំណង​ផ្តល់ឱកាស​ដល់​នាយក​នាយិកា​ពី​បណ្តា​គ្រឺះ​ស្ថាន​អប់រំ​ផ្នែក​សាសនា​អ៊ីស្លាម​នៅ​កម្ពុជា​បានទទួល​យក​នូវ​បទពិសោធ​ន៌​ពី​នាយក​សាលា​សាសនា​អ៊ីស្លាម​របស់​ម៉ាឡេស៊ី​។​

ខាង​ម៉ាឡេស៊ី​ក៏មាន​ពេល​ស្វែងយល់​អំពី​វិស័យ​អប់រំ​សាសនា​អ៊ីស្លាម​ក៏ដូចជា​ការងារ​គ្រប់គ្រង​សាលា​សាសនា​នៅ​កម្ពុជា​ផងដែរ​។​លោក​បន្តថា​តាមរយៈ​សិក្ខាសាលា​នេះ​លោក​រំពឹងថា​សិក្ខាកាម​នឹង​ទទួលបាន​ចំនេះដឹង​បន្ថែម​និង​យកទៅ​អភិវឌ្ឍ​ន៌​សាលា​រៀងៗ​ខ្លួន​។ ​លោក​ស្លេះ​កវី​ក៏បាន​ឱ្យដឹង​ដែរ​ថា​សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ជានា​យក​និង​តំណាង​សាលារៀន​អ៊ីស្លាម​កម្ពុជា​ចំនួន​១២ និង​មកពី​ម៉ាឡេស៊ី​ចំនួន​២៣ សាលា​មកពី​រដ្ឋ​ផ្សេងៗ​គ្នា​។

​ចំណែក ឯ​លោក អ៊ី​ស្មា​ឯល ពិន មូ​ហាំ​ម៉ាត់ (ISMAIL BIN MOHMAD) បាន​មានប្រសាសន៍ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ចំពេល​ដែល​លោក​ដឹកនាំ​នាយក​សាលា​មកពី​រដ្ឋ​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា ។

​លោក​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​លោក​បាន​ស្វែងយល់​អំពី​ដំណើរការ​គ្រប់គ្រង​សាលា​សាសនា​អ៊ីស្លាម​នៅ​កម្ពុជា​ហើយក៏​បានទទួល​នូវ​បទពិសោធន៍​ថ្មីៗ​ផងដែរ​ពី​សិក្ខាកាម​ចូលរួម​ពី​សាលា​ផ្សេងៗ​គ្នា​នាពេលនេះ ។​លោក ស្សាំ​សុល ស្សាស់ (SHAMSUL SHAH)​ប្រធាន​ផ្នែក​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ផ្នែក​អ៊ីស្លាម​នៃ​ក្រសួង​អប់រំ​ម៉ាឡេស៊ី​ក៏បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សាលា​អន្តរជាតិ​INTAC​ដែល​បានរៀបចំ​សិក្ខាសាលា​នេះ​។​

​លោក​សង្ឃឹមថា​វា​នឹងត្រូវ​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​បង្កើតអោយមាន​ទំនាក់​ទំនងជា​វិជ្ជមាន​និង​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​នូវ​បទពិសោធន៍​ជា​ជំនាញ​ក្នុង​វិស័យ​អប់រំ​សាសនា​រវាង​ម៉ាឡេស៊ី​និង​កម្ពុជា​។​លោក​បន្តថា​ក្រសួង​អប់រំ​ម៉ាឡេស៊ី​និង​ជំរុញ​ឱ្យ​នាយក​សាលា​ម៉ាឡេស៊ី​ច្រើន​ថែមទៀត​ដើម្បី​ចូលរួម​សិក្ខាសាលា​បែបនេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា​សាលា​អន្តរជាតិ​អ៊ិន​តាច ជា​សាលារៀន ចំណេះដឹង​ទូទៅ​មួយ ដែលមាន​បង្រៀន​ផ្នែក​សាសនា​អ៊ីស្លាម ក៏ដូចជា​ផ​ផ្នែក​ទន្ទេញ​គម្ពី​គួរ​អាន​ផងដែរ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមាគម​អបរំ​និង​អភិ​វ​ឌ្ឈ​ន៌​ដែលជា​សមាគម​មួយ​កំពុង​ចូលរួម​អភិវឌ្ឍ​សហគម​ន៌​ខ្មែរ​អ៊ី​សា្ល​ម​តាមរយៈ​គម្រោង​អភិវឌ្ឍ​ន៌​សហគមន៍​មនុស្សធម៌​និង​វិស័យ​អបរំ​សាសនា​អ៊ីស្លាម​៕S/

​នាយក​សាលា​អ៊ីស្លាម​កម្ពុជា​និង​ម៉ាឡេស៊ី​ចូលរួម​ចែករំលែក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​សាលា​សាសនា​

#