​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​នាំ​កម្លាំង​ចុះ​បោះ​ស្លាក​សម្គាល់​ដីព្រៃ

697
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​កាលពី​ថ្ងៃទី​២១​ខែ​ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​ម្លូព្រៃ​រួមជាមួយ​មន្ត្រី​ផ្នែក​ឆែប​ស្រុក​ឆែប​ខេត្តព្រះវិហារ​បាន​ចូលរួម​ជាមួយ​សមាជិក​សហគមន៍​ព្រៃឈើ​ក្រសាំង​។​

​ក្នុងនោះ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក​ឆែប​គណៈកម្មការ​សហគម​ន៍​និង​សមាជិក​សហគមន៍​ព្រៃឈើ​ចូលរួម​ចំនួន​២៨​នាក់​(​ស្រី​១២​នាក់​)​បាន​ចុះ​វាយ​ផ្លាក​សម្គាល់​ដីព្រៃ​សហគមន៍​។​ដើម្បី​ប្រជាពលរដ្ឋ​បានឃើញ​និង​ស្គាល់​ចំណាំ​និង​ចូលរួម​សហការ​ថែរក្សា​ការពារ​ទាំងអស់គ្នា​។

​ខ្លឹមសារ​បោះ​តាម​ព្រំដី​សហគម​ន៌​រួមមាន​៖1-​ព្រំប្រទល់​ព្រៃ​សហគមន៍​2-​ហាម​កាប់​រាន​ព្រៃឈើ​3-​ព្រៃ​សហគមន៍​និង​4-​ថែរក្សា​ការពារ​ព្រៃឈើ​យើង​៕S/