​នាយរង​ការិយាល័យ​ម្នាក់​មាន​កំហុស​ត្រូវដាក់​វិន័យ​កងទ័ព​ដោយសារ​កួន​ចៅ​យក​អាវុធ​ប្រើប្រាស់​

238
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយរង​ការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ម្នាក់​មាន​កំហុសឆ្គង​ត្រូវដាក់​វិន័យ​កងទ័ព​ពី​មេបញ្ជាការ​អង្គភាព​អាច​ប្រឈម​ដក​បញ្ឈ​ជើង​ដោយសារ​កួន​ចៅ​ក្រោម​ឱវាទ​យក​អាវុធ​ទៅប្រើ​ប្រាស់​ខុស​វិន័យ​គ្រាន់​ជាការ​ងា​ឃ្វាល​ពពែ​ប៉ុណ្ណោះ​សោះ​។​

​បន្ទាប់ពី​កូនចៅ​ធ្វើ​សកម្ម​ភាពខុស​វិន័យ​លោក​វរៈ​សេនី​យ៏​ត្រី​ហ៊ុន​ហូរ​នាយរង​ការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​បានទទួល​កំហុស​ដោយ​លោក​ថា​មានការ​ធ្វេសប្រហែស​នឹង​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​របស់លោក​យក​អាវុធជាតិផ្ទុះ​ទៅប្រើ​ប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅ​ទីសាធារណៈ​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិការ​ឆ្នាំ​២០១៩​កន្លង​ទៅនោះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិការ​ឆ្នាំ​២០១៩​លោក​វរៈ​សេនី​យ៏​ត្រី​ហ៊ុន​ហូ​ក៏បាន​អះអាង​នឹង​បកស្រាយ​ថា​ខ្លួន​លោក​ពិតជា​បាន​ខុស​នៅពេល​រូបលោក​មិនបាន​នៅផ្ទះ​។​ដោយ​រូបលោក​រវល់​ជាប់​ទៅ​ប្រជុំ​នៅ​ទីបញ្ជាកា​កងពល​ហើយ​ទុក​អាវុធ​នៅផ្ទះ​ត្រូវ​កូនចៅ​របស់លោក​នៅផ្ទះ​ដែលជា​អ្នក​ឃ្វាល​ពពែ​ឱ្យ​លោក​បាន​យក​អាវុធ​នោះ​ស្ពាយ​ទៅប្រើ​ប្រាស់​។​

​លោក​បាន​បន្តថា​ករណី​នេះ​ត្រូវបាន​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ​ដួង​សំនៀង​មេញ្ជា​កា​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ដែលជា​មេបញ្ជាកា​របស់លោក​ផ្ទាល់​នោះ​ហៅ​ទៅ​សួរនាំ​នឹងដាក់​វិន័យ​យ៉ាង​តឹងរឹង​នឹង​អនុវត្ត​ន៏​ទៅលើ​ច្បាប់​ផ្ទៃក្នុង​របស់​កងយោធពល​ខេរ​ភូមិន្ទ​ហើយ​ពេលនេះ​ឬក៏​អាច​នឹង​ដក​បញ្ឈ​ជើង​ទៀតផង​ក៏​ថា​បានដែរ​។​

​លោក​វរ​សេនី​យ៏​ត្រី​ហ៊ុន​ហូរ​បាន​បន្តថា​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ​ដួង​សំនៀង​មេបញ្ជាកា​របស់លោក​នោះ​គឺ​លោក​មិន​អត់អោន​ឱ្យ​បុគ្គល​ណា​ដែល​ធ្វើ​ខុស​នោះឡើយ​។​ទោះបី​ស្ថិតក្នុង​សភាព​បែបណាក៏ដោយ​ឱ្យតែ​បុគ្គល​នោះ​ធ្វើ​ខុស​គឺ​លោក​មេបញ្ជាការ​យក​ច្បាប់​មក​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​ក្រសួង​កា​ពារ​ជាតិ​។​

ជាមួយគ្នា​នោះ​លោក​ហ៊ុន​ហូរ​ក៏បាន​លើកឡើងថា​ខ្លួន​លោក​នឹង​សុំ​សារភាព​នៅ​ចំពោះមុខ​លោក​មេបញ្ជាកា​របស់លោក​ក៏ដូចជា​មេបញ្ជាការ​មេ​បញ្ជារ​រង​ក្នុង​អង្គភាព​របស់​ហើយ​ដែរ​។​ជាពិសេស​ដល់​មហាជន​ទាំងអស់​ថា​ខ្លួន​លោក​ពិត​ជាមាន​កំហុស​ខុសឆ្គង​ក្នុងកា​ធ្វេសប្រហែស​មិន​ប្រយ័ត្ន​ដែល​ធ្វើឱ្យមាន​ប៉ះពាល់​ដល់​ដល់​មុខមាត់​អង្គភាព​របស់លោក​។​ជាពិសេស​ដល់​សតិ​អារ​ម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​តំបន់​ខាងលើ​នោះ​កន្លងមក​នោះ​។​

​ជាមួយគ្នា​នោះ​លោក​វរ​សេនី​យ៏​ត្រី​ហ៊ុន​ហូ​ក៏បាន​លើកឡើង​ផងដែរ​ថា​ក្នុងនាម​លោក​ជា​មេបញ្ជាការ​ង​មួយរូប​ដែរនោះ​តែបើ​ទោះបី​ករណី​លោក​ធ្វើ​ខុស​លោក​ក៏​ហ៊ាន​ទទួលកំហុស​នោះ​។​លោក​បាន​បញ្ជាក់ទៀតថា​ចំពោះ​អាវុធ​នោះ​គឺ​លោក​បានធ្វើកា​ប្រគល់​ទៅឱ្យ​អង្គភាព​របស់លោក​វិញ​ហើយ​ដែរ​។​

ពាក់​ព​ន្ធ័​នឹង​ករណី​ដីធ្លី​នោះ​វិញ​លោក​វរ​សេនី​យ៏​ត្រី​ហ៊ុន​ហូ​ថា​ដី​របស់លោក​គឺមាន​ត្រឹមតែ​២៩​ហិតា​ដោយ​គិត​ទាំង​ដី​ចំណែក​របប​កូន​របស់លោក​ទាំង​៥​នាក់​បញ្ចូល​ផង​នោះ​។​ដី​ដែលមាន​២០០​ហិកតា​នោះ​វា​ជា​ដី​របស់គេ​ទេ​ដោយ​លោក​គ្រាន់តែ​ជា​អ្នក​ជួយ​មើលថែ​ឱ្យគេ​តែប៉ុណ្ណោះ​៕S/​