​នាយអគ្គសេនាធិការ​ក​ង​ទ័ព​សហព័ន្ធ​រុ​ស្ស៉ី​បានបញ្ជាក់​ជំហរ​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា

621
ចែករម្លែក
  • 23
    Shares

​ដោយ​៖​មុនី​រ័ត្ន​/​នៅ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​គណ​:​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​។​

លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហ៊ុន​ម៉ា​ណែ​ត​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉ា​លេ​រី ហ្សេ​រ៉ាស៊ី​មូ (Valery GERASIMOV) អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួងការពារជាតិ រុ​ស្ស៉ី និង​ជា​នាយអគ្គសេនាធិការ​ក​ង​ទ័ព​សហព័ន្ធ​រុ​ស្ស៉ី​។​

​នៅក្នុង​ជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉ា​លេ​រី ហ្សេ​រ៉ាស៊ី​មូ (Valery GERASIMOV) អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួងការពារជាតិ រុ​ស្ស៉ី និង​ជា​នាយអគ្គសេនាធិការ កងទ័ព​សហព័ន្ធ​រុ​ស្ស៉ី​បាន​លើកឡើងថា​លើកឡើងថា​ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ និង​មាន​លក្ខណៈ​ស៊ី​ជំរៅ ជាពិសេស​ទំនាក់ទំនង​យោធា​នៃ​ប្រទេស​ទាំងពីរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា​បច្ចុប្បន្ន​ទំ​នាក់​ទំនង និង​កិច្ច​សហ​ប្រតិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្ស៊ី បាន​ដើរ​ដល់​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតហើយ​កងទ័ព​ស​ហ​ព័ន្ធ​រុ​ស្ស៉ី​មានជំនឿថា​នឹង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

លោក​អនុរដ្ឋមន្ត្រី​ទី​១ និង​នាយអគ្គសេនាធិការ​បាន​បន្ថែមថា​ប្រទេស​រុ​ស្ស៉ី និង​កងទ័ព​រុស្សី​បាន​ជួយ​និង​បន្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កងទ័ព​ប​ណ្តះ​បណ្តុះ​ល​យោធិន​កម្ពុជា ក៏ដូចជា​ការទំនាក់ទំនង​លើ​គ្រប់​វិស័យ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​បានលើកឡើង​ទៀតថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹងពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉ា​លេ​រី ហ្សេ​រ៉ា​ស៉ី​មូ (Valery GERASIMOV) ដែល​បានអនុញ្ញាត​គណៈប្រតិភូ​កម្ពុជា ចូល​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា​ដំណើរ​ទស្សនកិច្ច​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ទំនាក់ទំនង​ដ៏​ល្អ និង​រឹងមាំ នៃ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លៃ​អំណរគុណ រដ្ឋាភិបាល​សហព័ន្ធ​រុ​ស្ស៉ី កងទ័ព​រុ​ស្ស៉ី និង​ប្រជាជន​រុ​ស្ស៉ី ដែល​តែងតែ​ជួយ​ដល់​កម្ពុជា តាំងពី​អ​តី​កាល បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ ឧ​ត្ត​ម​សេនីយ៍​ឯក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នឹង​នាំឱ្យ​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​កាន់​រឹងមាំ​បន្ថែមទៀត​៕S/