​នាយ​ទា​ហ៊ាន​ភូមិភាគ​ទី​៤​នាំយក​ថវិកា​និង​សម្ភារៈ​ចូល​បុណ្យ​មន្ត្រី​ដែល​ស្លាប់​

397
ចែករម្លែក
  • 69
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈកាល​ពីថ្ងៃ​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​នាំយក​ថវិកា​និង​សម្ភារៈ​ចូល​បុណ្យ​មន្ត្រី​ដែល​ទទួលមរណភាព​ដោយ​រោគាពាធ​នាពេល​កន្លងទៅ​។​

​ស្ថិតក្នុង​ឱកាស​នោះ​លោក​មេបញ្ជាការ ក៏បាន​លើកឡើងថា ទោះបី​សម្ភារៈ និង​បច្ច័យ​តិចតួច​ក្ដី នេះ​គឺជា​ការចែករំលែក ដល់​បងប្អូន ដែល​កំពុង​មានទុក្ខ​កង្វល់​ដល់​ក្រុមគ្រួសារ​យុទ្ធ​មិត្ត​របស់​យើង​ដែរ​។​

សម្ភារៈ​រួមមាន ៖ មី​៣​កេស ទឹកក្រូច​៣​កេស ទឹក​សុទ្ធ​៣​កេស ទឹកដោះគោឆៅ​៥​ឡូ ស្ករស​៥​គីឡូក្រាម អង្ករ​៥០​គីឡូក្រាម និង​ថវិកា​១.៤២៥.០០០​រៀល​។ ក្នុងនោះ​ថវិកា​របស់​អង្គភាព​តំបន់សឹក ៧០០.០០០​រៀល ថវិកា​នាយទាហាន និង​នាយទាហានរង​ចំនួន​៧២៥.០០០៛​រៀល សម្រាប់​ចាត់ចែង​ក្នុង​ពិធី​បុណ្យសព​នេះ​៕S/​

#