​នាយ​នគរបាល​ជាន់ខ្ពស់​!​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​២

1203
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​”​នាយ​ឧ​ត្ត​មនី​យ៍​សន្តិ​ប​ណ្តិ​ត​នេ​ត​សាវឿន​បានចាត់ទុក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​២”​ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​រវាង​គ្នា នឹង​គ្នា​។​ក្នុង​នោះបាន​លាប​ពណ៌​ធ្វើ​ឲ្យ​មនុស្ស​បែកបាក់​គ្នា​បាន​។​ចំពោះ​ព័ត៌មាន​សង្គម ហ្វេ​ស​ប៊ុ​ក​មិន​ពិត​ប្រឌិត​ទៅជា​រឿង​ពិត​ដើម្បី​ប្រព្រឹត្ត​និង​បំពុលសង្គម​ព្រោះ​ចង់​អូសទាញ​សង្គម​ដែល​កំពុងមាន​សន្តិភាព​ឲ្យ​ធ្លាក់​ក្នុង​ភាពអនាធិបតេយ្យ​។​ ​

មានប្រសាសន៍​បែបនេះ ខណៈដែល​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ និង​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​អញ្ជើញ​ចុះ​សួរ​សុខ​ទុក នាយ និង​ពល​នគរបាលជាតិ ដែល​ឈរជើង​ការពារ ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​ជិត​ឈានចូល​មកដល់​នៅពេល​ខាងមុខនេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាលជាតិ ក៏ដូចជា​កងកម្លាំង​ក​ង​យោធពល​ខេ​រៈ​ភូមិន្ទ​ទាំងអស់ ដោយ​ធ្វើយ៉ាងណា​មុននឹង​ជឿទុកចិត្ត ឬក៏​មុន​នឹងធ្វើ​អ្វីមួយ ត្រូវ​ចេះ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​រាល់​ព័ត៌មាន​នៅតាម​សង្គម​ហ្វេ​ស​បុក​នោះ ព្រោះ​ក្នុងនាម​យើង​ជា​កងកម្លាំង ជាសរ​គ្រិស​រឹងមាំ​សម្រាប់​ប្រទេសជាតិ​ដោយ​មិនអាច​ខ្វះ​បាន​នោះឡើយ​។​

ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍​តំណាង​មេបញ្ជាការ​ទិស​យោធភូមិភាគ​ទី​៤ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នៅតាម​បន្ទាត់​ព្រំដែន ក៏ដូចជា​នៅតាម​មូលដ្ឋាន កម្លាំង​នគរបាលជាតិ​ដើរតួរ​យ៉ាងសំខាន់ និង​បំពេញ​កាតព្វកិច្ច តួរ​នាទី​យ៉ាងសំខាន់ ក្នុង​ទប់ស្កាត់បាន​រាល់​បទល្មើស​ផ្សេងៗ ដែល​បង្ក​ឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ ជាពិសេស​ទប់ស្កាត់បាន​រាល់​ពលករ​ឆ្លងដែន​ខុសច្បាប់ ចូលក្នុង​ទឹកដី​ថៃ​។​

​ជាមួយគ្នានេះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​អំពី​សំណាក់​សម្តេច​ក្រឡ​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏ដូចជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​ទាំង​២ តែងតែ​យកចិត្តទុកដាក់​ដល់​សុខ និង​ទុក​មកដល់​កងកម្លាំងប្រដាប់អាវុធ​ដែល​នៅ​សមរភូមិ​មុខ​នេះ​ណាស់​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​ប​ណ្តិ​ត​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវតែ​តាមដាន​ឲ្យ​បាន​ច្បាស់​នៅ​រាល់​ព័ត៌មាន​ជាមុន ពីព្រោះ​បច្ចុប្បន្ន​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រៀបបាន​ទៅនឹង​អាវុធ​មុខ​២​យ៉ាង​ដូច្នេះ​ដែរ​៕S/

​នាយ​នគរបាល​ជាន់ខ្ពស់​!​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​២

#