​នាយ​ឧ​ត្ត​ម​សេនីយ៍​ចូលរួម​រំលែក​ទុក្ខ​សព​ខៀវ​កូ​ណែ​ល​

999
ចែករម្លែក

(​ភ្នំពេញ​)៖​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៧​បាន​ចូលរួម​រំលែក​ទុក្ខ​សព​លោក​វរសេនីយ៍ត្រី​ខៀវ​កូ​ណែ​ល​ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧​។​ក្នុង​ពិធីបុណ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​នាំយក​នូវ​ថវិកា​ចំនួន ៨.០០០.០០០​រៀល​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​។

​សូមបញ្ជាក់​ផងដែរ​ថា លោក​វរសេនីយ៍ត្រី ខៀវ កូ​ណែ​ល បានធ្វើ​អត្តឃាត​បាញ់សម្លាប់​ខ្លួនឯង បន្ទាប់ពី​បាន​បាញ់សម្លាប់​ប្រពន្ធ​រួច​។ រឿង​រាវ​ករណី​ឃាតកម្ម​នេះ បានកើត​ហេតុ​ឡើង​នៅវេលា​ម៉ោង ១៨ និង ២០​នាទី ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ២១ បេ​តេ ក្រុមទី​៣ ភូមិ​សន្សំ​កុស​ល្យ​១ ខណ្ឌមានជ័យ​។ សព​ឈ្មោះ ខៀវ​កូ​ណែ​ល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជា​នគរបាលជាតិ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឋានន្តរសក្តិ​ជា​វរសេនីយ៍ត្រី និង​មាន​ឋានៈ​ជា​នាយរង​ការិយាល័យ​គ​ណ​នេ​យ្យ មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​ជា​ផ្ទះ​ខាង​ប្រពន្ធ​។​

​តាម​ព័ត៌មាន​ការធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​ឲ្យ​ដឹងថា មាន​ស្នាម​គ្រាប់​បាញ់​ចូល​នៅលើ​សៀតផ្កា​ខាងស្តាំ ហើយ​ទៅ​ធ្លាយ​ចេញ​ក្បាល​គ្រាប់​លើ​ស្លឹកត្រចៀក​ខាងឆ្វេង​នៃ​ក្បាល ។ ឯ​សព​ប្រពន្ធ​ឈ្មោះ យ៉េ​ង លក្ខិណា ហៅ​តុ​ប អាយុ ៣៧​ឆ្នាំ ជា​បុគ្គលិក​វិទ្យុ​ទន្លេ មាន​ទីលំនៅ​នៅផ្ទះ​កើតហេតុ​មាន​ស្នាម​គ្រាប់​ចូល​នៅ​ក្បាល​លើ​ចិញ្ចើម​ខាងស្តាំ ហើយ​ទៅ​ធ្លាយ​ចេញ​នៅ​ថ្ពាល់​ឆ្វេង​។

តាម​ព័ត៌មាន​ការបំភ្លឺ​ពី​ឈ្មោះ យ៉េ​ង ស៊ីណា ភេទ​ស្រី ត្រូវជា​ម្តាយក្មេក​សព​ឈ្មោះ ខៀវ កូ​ណែ​ល និង​ឈ្មោះ យ៉េ​ង ចរិយា ភេទ​ប្រុស ត្រូវជា​ប្អូនថ្លៃ បាន​ប្រាប់ថា កន្លងមក​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​មានការ​ប្រច័ណ្ឌ​គ្នា​ទៅវិញទៅមក​ស្ទើ​តែ​រាល់ថ្ងៃ ។​លុះ​មកដល់​ថ្ងៃកើតហេតុ ម្តាយក្មេក និង​ប្អូនថ្លៃ កំពុង​អង្គុយលេង​នៅ​ខាងក្រោម​។

ចំណែក​ឈ្មោះ យ៉េ​ង លក្ខិណា ជា​ប្រពន្ធ​សព ខៀវ កូ​ណែ​ល គេង​ក្នុង​បន្ទប់​ជាន់​ទី​១ ពេលនោះ កូនប្រសារ​ខ្ញុំ​បាន​ជិះឡាន​មកដល់​ផ្ទះ ក៏​សួរ​កូនប្រុស​ខ្ញុំ​ឈ្មោះ យ៉េ​ង ចរិយា ថា អត់​ទៅធ្វើ​ការ​ទេ​ឬ​? កូន​ខ្ញុំ​ឆ្លើយថា អត់​ស្រួលខ្លួន រួច​ឈ្មោះ ខៀវ​.​កូ​ណែ​ល ក៏​ដើរ​ឡើង​ទៅលើ​បាត់ទៅ ។​

​ប្រភព​បន្តថា​ចំណែក​ខ្ញុំ និង​កូន​ខ្ញុំ នៅ​ខាងក្រោម​ជាន់​ផ្ទាល់​ដី​។ មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​ឮសូរ​សម្លេង​ផ្ទុះអាវុធ​ឡើង ប៉ុន្តែ មិនដឹង​ជា​ប៉ុន្មាន​គ្រាប់​ទេ ខ្ញុំ​និង​កូន​ក៏​នាំគ្នា​ស្ទុះ​ឡើងទៅ​ជាន់​លើ​ក៏​ឃើញ​កូនប្រសារ​ខ្ញុំ​ស្លាប់​នៅលើ​គែម​គ្រែ​ក្បាល​ក្រាប​លើ​ពូក​បាត់ទៅហើយ ។​ចំណែកឯ​កូនស្រី​របស់ខ្ញុំ​ដេក​នៅលើ​គ្រែ​ពូក ដោយមាន​ហូរឈាម​ច្រើន​មិនទាន់​ស្លាប់​នៅមាន​ដង្ហើម​នៅឡើយ​។

បន្ទាប់មក​កូនប្រុស​ខ្ញុំ​ឈ្មោះ យ៉េ​ង ចរិយា​បាន​ដឹក​កូនស្រី​ខ្ញុំ​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ ប៉ុន្តែ ពេលមកដល់​លោកគ្រូ​ពេទ្យ​ពិនិត្យ​រួច​ប្រាប់ថា បាន​ស្លាប់​បាត់ទៅហើយ​។​
​វត្ថុតាង​ដកហូត​មាន​អាវុធខ្លី ១​ដើម ម៉ា​កឡុក លេខ GSSF៥៩៦ គ្រាប់​ក្នុង​បង់​ចំនួន ១៤​គ្រាប់ សម្បក​គ្រាប់ ២ និង​ក្បាល​គ្រាប់ ២​គ្រាប់​។

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ ខែសីហា ក៏បាន​នាំយក​នូវ​បច្ច័យ​មួយចំនួន និង​ដឹកនាំ​កងកម្លាំង​មក​ចូលរួម​គោរព​វិញ្ញាណ​ខ​ន្ត​សព លោក​វរសេនីយ៍ត្រី ខៀវ កូ​ណែ​ល នៅ​វត្ត​ស្រះចក សង្កាត់​ស្រះចក ខណ្ឌដូនពេញ ផងដែរ​៕S/​ដោយ​៖​ហូ​សាន់​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ចូលរួម​រំលែក​ទុក្ខ​សព​ខៀវ​កូ​ណែ​ល​(រូប៖វ៉េបសាយ)