​នារី​ជនជាតិ​ចិន​ធ្លាក់​ពីលើ​ខុន​ដូរ​”​ឌី​ខាស់​ស៊​ល​”​ស្លាប់​មិនទាន់​ដឹង​មូលហេតុ​

1025
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​នារី​ជនជាតិ​ចិន​ម្នា​ក់បាន​ធ្លាក់​ពីលើ​ខុន​ដូរ​ឌី​ខាស់​ស៊​ល​”De Castle”​ជាន់​ទី​១១ ក្នុង​កម្ពស់​៣២​ជាន់​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ប៉ុន្តែ​នៅ​ពុំទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។

ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៩៤​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​នាក​លពី​វេលា​ម៉ោង ០៧ និង​៣០​នាទី យប់​ថ្ងៃទី ១០ មិថុនា ២០១៨ ។​

សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ហើយ​ភាគី​ខាង​ខុន​ដូ​ហាក់ដូចជា​មានការ​លាក់​បាំង​នៅក្នុង​ករណីនេះ​ដោយ​ហាក់​មាន​អ្វីមួយ​មិន​ចង់​ប្រាប់​។​ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ជំនាញ បាន​នឹង​កំពុង​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​នេះ​ផងដែរ ៕S/

​នារី​ជនជាតិ​ចិន​ធ្លាក់​ពីលើ​ខុន​ដូរ​”​ឌី​ខាស់​ស៊​ល​”​ស្លាប់​មិនទាន់​ដឹង​មូលហេតុ​