ដោយៈចាន់តូ/ភ្នំពេញៈនារីវ័យ៣៣ឆ្នាំម្នាក់បានឈរទ្រហ៊ោយំលើស្ពានជ្រោយចង្វារចង់លោតទឹកសម្លាប់ខ្លួនទំនងមានវិប្បត្តិគ្រួសារត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៏ទាន់ពេលវេលា។
ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
នារីចង់លោតទឹកសម្លាប់ខ្លួននោះមានឈ្មោះយ.អ.ណ.រ.អាយុ៣៣ឆ្នាំមុខរបរធ្វើការនៅហាងមួយ កន្លែង ស្នាក់នៅ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមការឲ្យដឹងពីអ្នករត់រ៉ឺម៉កម៉ូតូកង់បីឲ្យដឹងថាពេលដែលគាត់កំពង់បើករ៉ឺម៉កម៉ូតូកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារស្រាប់តែឃើញនារីម្នាក់កំពង់ឈរទ្រហ៊ោយំនៅលើស្ពានបំនងចង់លោតទឹកសម្លាប់ខ្លួនដោយទំនងមានវិប្បត្តិអ្វីមួយ។
ពេលនោះរូបលោកក៏ឈប់និងនិយាយសួរនាំទើបដឹងថាមកពីបងប្អូនស្តីបន្ទោសឲ្យហើយគាត់ក៏លួងលោមដើម្បីកុំឲ្យនាងលោតទឹកសម្លាប់ខ្លួននិងរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបាននិយាយលួងលោមយ៉ាងណាក៏មិនព្រមស្តាប់ដែល។ក្រោយមកក៏មានអ្នកសារព័ត៌មានមកដល់ជាច្រើនអ្នក។ក្នុងនោះមានសារព័ត៌មានម្នាក់បានដើរទៅជិតហើយនិយាយអប់រំទូមាននូវពាក្យល្អៗជាច្រើន នារីនោះស្លុងចិត្តក៏យល់ព្រមឡើងជិៈកង់បីជាមួយអ្នកសារព័ត៌មានម្នាក់នោះត្រឡប់ទៅផ្ទះវិញ។ដោយអ្នកសារព័ត៌មានចិត្តល្អជួយចេញលុយឲ្យម្ចាស់កង់បី៕S/