​នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​ស្ទាក់​ប្លន់​ម៉ូតូ​យកទៅ​បាត់​ដោយ​សុ​វត្ថិភាព​

206
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​ស្ទាក់​ប្លន់​ម៉ូតូ​មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ឡ​ចាស់​ក្នុងភូមិ​ធ្លក​យល់​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩។

នារី​ជនរងគ្រោះ​ឈ្មោះ​គង់​សុ​ម៉ាលី​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បន្ទា​យ​មាស​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E.77 69 នៅតាម​ផ្លូវ​។

ស្រាប់តែ​ជនសង្ស័យ​ដែល​គេ​ស្គាល់​ថា ឈ្មោះ​យុង ឆាង ( ហៅ​វ៉ា ) ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​យក​មែកឈើ​មក​ដាក់​ស្ទាក់ផ្លូវ​ឱ្យ​ឈប់ និង បាន​វាយ​ទៅលើ​ជនរងគ្រោះ​គំរាម​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព ។​​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទារ​ទោស​តាម​នីតិវិធី​ច្បាប់ ៕S/​

#