​នារី​ម្នាក់​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​

167
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​ម្នាក់​ រួម​ដំណើរ​នឹង​នារី​ម្នាក់ទៀត​បើករថយន្ត​ឡិច​ស៊ី​ស​​ទំនងជា​ស្រវឹងស្រា​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បាក់​អស់​២​កង់ ​រថយន្ត​ហោះ​គង​ជាប់​លើ​ថ្ម​ទៅមុខ​លែង​រួច​។​ហេតុការណ៍​នេះ​កើតឡើង​នៅមុខ​ផ្សារ​ដេប៉ូ​ តាម​បណ្តោយ​ផ្លូវ​២១៥​កែង​និង​ផ្លូវ​១៥៦​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ខណ្ឌទួលគោក​កាលពី​យប់​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា ​នារី​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​RX330​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AK5806​ទំនងជា​ស្រវឹងស្រា​។​លុះ​មកដល់​ចំណុចកើតហេតុ ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ចែកផ្លូវ​បណ្តាល​ឲ្យបាក់​អស់​ចំនួន​២​កង់ ​រថយន្ត​បង្ក​ហោះ​គង​លើ​ថ្ម​កល់​ជាប់​ទៅមុខ​លែង​រួច​។​ចំណែក​អ្នកបើកបរ​និង​អ្នករួមដំណើរ​បានគេច​ខ្លួន​បន្សល់ទុក​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​៕S/​Ha

#