​នារី​ម្នាក់​បើករថយន្ត​បុក​រះ​ម៉ូតូ​និង​កង់​បី​បណ្ដាលឱ្យ​របួស​២​នាក់​

354
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​: នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​Mazda​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​ជាន់​ហ្វ្រាំង​មិនទាន់​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​បោក​ផ្ទប់​កង់​បី​ទៀត​ បណ្ដាលឱ្យ​មនុស្ស​២​នាក់​រងរបួស​។​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម​ទៀត ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​Mercedez ​ផ្លូវ​៦០​ម៉ែត្រ​កែង​ផ្លូវ​៣០​ម៉ែត្រ​ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨​ខែកក្កដា​២០១៩ ។​

​ក្រោយពី​កើតហេតុ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ខាងលើ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ រាយការណ៍ប្រាប់​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក រួមទាំងមធ្យោបាយ ខូចខាត ពីរ​គ្រឿង​ទៀត យកទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​និង​សង​ការខូចខាត​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​ជាស​ម្ប​តិ្ត​រដ្ឋ តាមច្បាប់​៕S/​Ha