​នារី​ម្នាក់​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​ខូចខាត​យ៉ាងដំណំ​

690
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​នារី​ម្នាក់​ចេញពី​កម្មវិធី​មួយកន្លែង​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ត្រឡប់ទៅផ្ទះ​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែកផ្លូវ​បណ្តាលឱ្យ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លេង​រួច​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​២៥៣​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC2376​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​កើត​លិច​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់​នំ​នង​ទៅ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​