​នារី​ម្នាក់​យក​ទូរស័ព្ទ​ទៅ​បញ្ចូលភ្លើង​ត្រូវ​បងថ្លៃ​ចាប់រំលោភ​

583
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​នារី​ម្នាក់​ត្រូវបាន​បងថ្លៃ​ចាប់រំលោភ​សេពសន្ថវៈ​ពេលដែល​យក​ទូរស័ព្ទ​ទៅ​ប​ញ្ជូ​ល​ភើ្ល​ង​ក្នុងផ្ទះ​បងស្រី​ហើយ​បងស្រី​មិន​នៅតែ​បងថ្លៃ​ប្រុស​ឃើញ​ឱកាសល្អ​ចាប់​នាង​រំលោភ​តែម្តង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​កណ្តក់​ឃុំ​ព្រៃ​ក្រសាំង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាល​ល្ងាច​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​នារី​រងគ្រោះ​មានឈ្មោះ​ហស​គ​អាយុ​១៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កណ្តក់​ឃុំ​ព្រៃ​ក្រសាំង​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​យក​ទូរស័ព្ទដៃ​មួយគ្រឿង​យកទៅ​បញ្ចូលភ្លើង​។​ក្នុងផ្ទះ​បងថ្លៃ​ប្រុស​ឈ្មោះ​លី​រ៉េ​ន​អាយុ​២៦​ឆ្នាំ​ហើយ​បងស្រី​របស់គាត់​មិន​នៅផ្ទះ​នៅតែ​ជនសង្ស័យ​បាន​ចាប់​នាង​រំលោភ​រហូត​បានសម្រេច​។​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/​