​នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ស្ទើរភ្លើង​រេ​ចង្កូត​បុក​រះ​មនុស្ស​៥​នាក់​រងរបួស​នៅ​ស្រុក​កៀនស្វាយ​

1140
ចែករម្លែក

​នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ស្ទើរភ្លើង​រេ​ចង្កូត​បុក​រះ​មនុស្ស​៥​នាក់​រងរបួស(រូប៖វ៉េបសាយ)

(​កណ្តាល​)៖​នារី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​RX300​ទាំង​នៅ​ស្ទើរភ្លើង​រ៉េ​ចង្កូត​បុក​រះ​មនុស្ស​៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ភូម​ធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​បង្កឡើង​ដោយ​រថយន្ត​បើក​លើ​ផ្លូវលំ​ភូមិ​ជ្រុល​ចង្កូត​បុក​មនុស្ស​អង្គុយ​លើ​គ្រែ​បណ្ដាលអោយ​របួស​មនុស្ស​៥​នាក់​របួសធ្ងន់​និង​ស្រាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​ឈ្មោះ​អូន​ស្រី​ដា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ក្រូច​ឃុំ​.​ជាងដែក​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​ស្រវឹង​ហើយ​មិនចេះ​បើកបរ​ទៀត​។​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៣០០​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2L4626​បានធ្វើ​ដំណើរ​ចេញពី​ខាងកើត​ថ្នល់ជាតិ​លេខ​១​ឆ្លង​ចូល​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ភូមិធំ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។

ប្រភព​ដដែល​បាន​បន្តថា​ពេល​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​មនុស្ស​៥​នាក់​ភេទ​ប្រុស​កំពុង​អង្គុយ​នៅលើ​គ្រែ​មុខផ្ទះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់​ស្រាល​៤​នាក់​។​ជនរងគ្រោះ​ទាំង​៥​នាក់​មានឈ្មោះ​៖១.​ឈ្មោះ​ប៊​ន​វិសាល​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ភូមិធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​មុខរបរ​កម្មករ​(​របួសធ្ងន់​)​។​

២.​ឈ្មោះ​ឱ​វ៉ាត​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ខេត្តកំពង់ឆ្នាំង​មុខរបរ​កម្មករសំណង់​(​របួសស្រាល​)​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​។​៣.​ឈ្មោះ​កន​ផាន់​ណា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ខេត្តកំពង់ឆ្នាំង​មុខរបរ​កម្មករ​(​ស្នាក់​ភូមិ​កើតហេតុ​)​របួសស្រាល​។​៤.​ឈ្មោះ​ប៉ាក​ព្រឿ​ន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តព្រៃវែង​មុខរបរ​កម្មករ​(​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​)​របួសស្រាល​។​៥.​ឈ្មោះ​ស៊ីណា​ចាន់​លីហ្សា​ភេទ​ស្រី​អាយុ​២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ភូមិធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​(​រងរបួស​ស្រាល​)​។​

​ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​ផ្នែក​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ពិនិត្យ​វាស់វែង​ប្រមូលយក​មធ្យោបាយ​និង​ឃាត់​អ្នកបើកបរ​រថយន្ត​បង្ក​
​មក​នាំមក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

#