​នារី​ម្នាក់​អាចមាន​វិប្បត្តិ​ផ្លូវ​ចិត្តបាន​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​គី​ហ្សូ​ណា​ក្រុង​កំពង់ចាម​

1075
ចែករម្លែក

​ដោយៈ​ភោគ​សម្បត្តិ​/​កំពង់ចាមៈ​នារី​ម្នាក់​អាចមាន​វិប្បត្តិ​ផ្លូវ​ចិត្តបាន​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​គី​ហ្សូ​ណា​ក្រុង​កំពង់ចាម​តែ​នាង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ខេត្ត​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ​ចំណុច​លើ​ស្ពាន​គី​ហ្សូ​ណា​ចន្លោះ​បង្គោល P៧​និង​P៨​ស្ថិតក្នុង​ភូមិ​ទី​៣​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជន​អត្តឃាត​ឈ្មោះ​ភាព​ផ​ល្លិ​កា​ភេទ​ស្រី​អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ស្នួល​ឃុំ​ទួល​ស្នួល​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​។​ខណ​:​ពេល​នាង​ជិះ​ម៉ូតូ​ជាមួយ​ម្តាយ​ចេញពី​ក្រុង​កំពង់ចាម​ត្រឡប់ទៅផ្ទះ​វិញ​។

​ពេល​ដល់​លើ​ស្ពាន​បាន​ចុះ​ពីលើ​ម៉ូតូ​លោត​ពីលើ​ស្ពាន​តែម្តង​ដោយ​មូលហេតុ​អាចមាន​វិប្បត្តិ​ផ្លូវចិត្ត​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​យកមក​ដល់​លើ​ច្រាំង ទន្លេ​និង​បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​មន្ត្រី​ដដែល​បាន​បន្តថា​ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត​គ្រូពេទ្យ​បាន​ប្រាប់ថា​នាង​បាន​ស្លាប់​បាត់ទៅហើយ​។​ជាមួយគ្នានេះដែរ​សមត្ថ​កិច្ច​នគរបាល​ជំនាញ​បាន​បង្កើត​គណ​:​កម្ម​ការត្រួតពិនិត្យ​សាកសព​និង​បានប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​នារី​ម្នាក់​អាចមាន​វិប្បត្តិ​ផ្លូវ​ចិត្តបាន​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​គី​ហ្សូ​ណា​ក្រុង​កំពង់ចាម​

#