​នារី​វ័យក្មេង​២​នាក់​រងរបួស​ធ្ងន់​ដោ​យា​សារ​ជិះ​លឿន​បុក​ខឿន​ស្ពាន​ស្ទឹងមានជ័យ​

630
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នារី​វ័យក្មេង​ស្រស់ស្អាត​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន ជ្រុល​ទៅបុក​ឃឿន​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាល​ឲ្យ​ដួល​អូស​ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​ទាំង​២​នាក់​។

រីឯ​ម៉ូតូ​រង​ការខូចខាត​តិចតួច កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​កោង ស្ថិតនៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជាប់​ព្រុំប្រទល់​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-2569 ។​

បាន​ជិះ​ឌុប​គ្នា​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ឃឿន​នៅ​ខាងក្រោម​ស្ពាន បណ្ដាល​ឲ្យ​ដួល​អូស​ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​ទាំង​២​នាក់ រីឯ​ម៉ូតូ​រង​ការខូចខាត​តិចតួច ។​

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទី​ពេទ្យ​ឯកជន​ចុះមក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ ។​ដោយឡែក​ម៉ូតូ​របស់​នារី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​បឹង​សាឡាង យកទៅ​រក្សាទុក រង់ចាំ​ប្រគល់​ជូនទៅ​ម្ចាស់​វិញ ៕S/​