​នារី​​ម្នាក់ ​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ ​បាក់​អស់​២​កង់​

483
ចែករម្លែក
  • 37
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី​A7​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR -2303 បើកបរ​ដោយ​នារី​ស្រស់ស្អាត​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ បណ្តាលឱ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ រីឯ​របាំង​ថ្ម​បាក់​អស់​២​កង់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅមុខ​ក្រសួងមហាផ្ទៃ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែ មេសា​ឆ្នាំ​២០១៩​។​នារី​បើករថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ដោយសារ​បង្កហេតុ​រួច​បាន​ចេញទៅ​បាត់​។​

ក្រោយមក​សមត្ថកិច្ច​បានស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕S/​Ha