​នាវា​ទេសចរណ៍​នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជាង​មួយ​ពាន់​នាក់​មកដល់​ខេត្ត​ព្រះសីហនុ​

428
ចែករម្លែក
  • 594
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​៩​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​ក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ ។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៧៩០​នាក់​និង​មាន​នាវិក​អ្នកបម្រើ​ការ​លើ​នាវា​ចំនួន​៧៦០​នាក់​។​នាវា​នេះ​មានដំណើរ​ទេសចរណ៍​មកពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​នឹង​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ ឆ្ពោះទៅ​ប្រទេស​វៀតណាម​បន្តទៀត​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​៕S/