​នាំគ្នា​ឆ្លង​ចូល​ទឹកដី​ថៃ​បំណង​ទៅ​លួច​កាប់​ឈើ​ក្រញូង​ត្រូវ​មេព្រៃ​ថៃ​បាញ់​ធ្លាយ​កំ​ពេះ​គូទ​

314

(​ព្រះវិហារ​)៖​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៧​នាក់​បាននាំគ្នា​ឆ្លងដែន​ចូល​ទឹកដី​ថៃ​បំណង​ទៅ​លួច​កាប់​ឈើ​ក្រញូង​តែ​សំណាង​មិនល្អ​ដូច​មុនៗ​ត្រូវ​មេព្រៃ​ថៃ​បាញ់​ឲ្យ​ធ្លាយ​កំ​ពេះ​គូទ​រងរបួស​ធ្ងន់ធ្ងរ​និង​រត់គេច​ចូល​ទឹកដី​ខ្មែរ​វិញ​ត្រូវបាន​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ចំណុច​ភ្នំ​ខ្មោច​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ការ​សែត​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​ថា​មនុ​ស្សទាំង​៧​នាក់​នោះ​ជា​ជន​ចំណាកស្រុក​ហើយ​គេ​បាន​ស្គាល់ឈ្មោះ​មួយចំនួន​ក្នុងចំណោម​មនុស្ស​ទាំង​៧​នាក់​។​ក្នុងនោះ​រួមមាន​ទី​១​ឈ្មោះ​សមគួ​ន​ហៅ​រ៉ាត់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ខេត្តកំពុងស្ពឺ​របួស​។​ទី​២​ឈ្មោះ​សល់​ហៀ​ង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ទី​៣​ឆ្នោះ​ប៊ុន​ធា​រ័ត្ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ទីលំនៅ​ខេត្តតាកែវ​។​ចំណែកឯ​បុរស​៤​នាក់​ទៀត​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​
​ ​
គួររំលឹកថា​ជា​រៀងរាល់ខែ​រាល់​ប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​លោក​អភិបាលខេត្ត​ព្រះវិហារ​តែង​តែ​លើកឡើង​យក​ក្តៅគគុក​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បាន​ឈរជើង​នៅ​ច្រក​ខាងលើ​ហាក់បីដូចជា​មិនមាន​ការ​ទប់​ស្គា​ត់​ចំពោះ​បងប្អូន​ចំណាកស្រុក​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ដែល​តែងតែ​លួច​ចូលទៅ​កាប់​ឈើ​ក្រញូង​ឆ្លងដែន​ខុសច្បាប់​នៅ​ទឹកដី​ថៃ​។​តែ​នៅតែមាន​អ្នក​ឆ្លង​ចូលទៅ​កាប់​ឈើ​ក្រញូង​ដដែល​បណ្តាល​ឲ្យ​ឲ្យ​ខាង​ថៃ​បាញ់​បង្ក​ឲ្យ​រងរបួស​និង​ពេលខ្លះ​រហូត​បាត់​បង់ជីវិត​ទៀតផង​៕S/​ដោយ​សៅ​វ៉ាន់ឌី​