​នាំគ្នា​តវ៉ា​សុំ​កាត់​ដី​មួយចំណែក​ពី​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​

198
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ​រស់នៅ​ភូមិ​កោង​យោង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាននាំគ្នា​ឡើងទៅ​សាលាឃុំ​តវ៉ា​សុំឱ្យ​ក្រុមការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ស្រុក​ជួយ​រក​ដំណោះស្រាយ​។​ដោយ​កាត់​ដី​មួយចំណែក​ណា​របស់​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ឱ្យ​ពួកគាត់​។

​ក្រោយ ពេល ក្រុមការងារ គ្រប់គ្រង ដី រដ្ឋ ថ្នាក់ ស្រុក ដឹកនាំ ដោយ លោក​ជា​គឹម​សេង​អភិបាលស្រុក ជាំ​ក្សាន្ត​ចុះ​សម្របសម្រួល​និង​ដោះស្រាយ​ដោយបាន​ឃ្វាល​ដី​មានទំនាស់​រវាង​អង្គភាព​កងពលតូច​ទ័ព ពិសេស​ឆ័​ត្រ​យោង​៩១១​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​ប្រជាពលរដ្ឋ​៣១​គ្រួសារ​មកពី​ភូមិ​កំ​ពេញ​និង​ភូមិ​កោង​យោង​នៃ​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។

​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១២​សីហា​ឆ្នាំ​២០១៩​នេះ​ថា​ក្នុងចំណោម​ប្រជាពលរដ្ឋ​៣១​គ្រួសារ​មាន​៦​គ្រួសារ​ដែល​ព្រម​ទទួលយក​ការដោះស្រាយ​ដោយ​ឃ្វាល​ដី​ពី​ក្រុមការងារ​។​ឯ​ប្រជាពលរដ្ឋ​១៥​គ្រួសារ​ទៀត​បាន​ទទួលយក​ការសម្របសម្រួល​ដោះស្រាយ​ពី​អង្គភាព​កងទ័ព​៩១១​ដោយ​មួយ​គ្រួសារ​ទទួលបាន​ផ្ទៃដី​២​ហិកតា ។

​លោក​បន្តថា​ចំពោះ​ប្រជាពលរដ្ឋ​១០​គ្រួសារ​មាន​ដីឡូត៍​នៅជាប់​ផ្លូវ​ហើយ​បាន​ចោទថា​អង្គភាព​កងពលតូច ទ័ព ពិសេស​ឆ័​ត្រ​យោង​៩១១​រំលោភ​យកមក​សាងសង់​ផ្ទះ​ឱ្យ​គ្រួសារ​កងទ័ព​គឺ​ខាង​អង្គភាព បាន ធ្វើសំណើរ ស្នើ សុំ ទៅ អាជ្ញាធរ ពាក់ព័ន្ធ ហើយ មិន ទាន់ បាន ដោះស្រាយ ជូន នៅឡើយ ទេ ។​
​ពលរដ្ឋ​ខ្លះទៀត​ដោយសារតែ​ខាង​កងទ័ព​គាត់​គ្រាន់តែ​ឱ្យ​ក្រុមការងារ​វាស់វែង​ឃ្វាល​តែ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល​ហើយ​តែប៉ុណ្ណោះ ។

​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​បានឱ្យដឹង​ដែរ​ថា​ចំពោះ​ប្រជាពលរដ្ឋ​១០​គ្រួសារ​ដែល​នាំគ្នា​ឡើងមក​សាលាឃុំ​តវ៉ា​ស្រែក​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដី​ពួកគាត់​ធ្លាប់បាន​អាស្រ័យ​ផល​ជា​យូរយារ​ណាស់​មកហើយ​។​ពួកគាត់​សុំ​កាត់​ដី​មួយចំណែក​ណា​ពី​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ដើម្បី​ដាក់ឱ្យ​ពួកគាត់​នៅ​មួយ​ដុំ​នោះ ។

​លោក​បាន​នឹង​កំពុង​ធ្វើសំណើរ បន្ត​ដាក់ជូនទៅ​គណកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ស្រុក​និង​ខេត្ត​ដើម្បី ជួយ​ដោះស្រាយ​ហើយ​៕S/​