​នាំគ្នា​ស្រែ​កមុខ​តុលា​ការខឹង​ចៅក្រម​ឲ្យ​កូន​តុងទីន​ម្នាក់​ដែល​ស៊ីដាច់​លុយ​ជិត​២៧​ម៉ឺន​ដុល្លារ​នៅក្រៅ​ឃុំ

1202
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ កូន​តុងទីន​ជាង​១០​នាក់​មកពី​ខណ្ឌ​ជ្រោយចង្វារ​បាន​ផ្ទុះ​កំហឹង​រហូត​លើកគ្នា​ទៅ​តវ៉ា ដោយ​ស្រែក​ឡូឡា​ថែមទាំង​ទាញ​រនាំង​ដែក​បោក​ខ្ទប់​នឹង​របង​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់ថា​”​តុលាការ​ពុករលួយ រឿង​ដោះលែង​ស្ត្រី​ម្នាក់​ដែល​ឆបោក​ប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​”​។​

​ស្ត្រី​ឈ្មោះ​ម៉េង​សុខ​ហៀ​ង ដែលជា​កូន​តុងទីន បាន​និយាយថា កូន​តុងទីន​ដូចគ្នា​ម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយ បាន​ឆបោក​ជាង​២៧​ម៉ឺន​ដុល្លារ តាមរយៈ​លេង​តុ​នទី​ន​ជាច្រើន​ក្បាល​រួមទាំង​តុងទីន​ឈ្មោះ​ខ្មោច​(​ឈ្មោះ​អ្នក​ក្រៅ​តែ​ដេញ​យក​ខ្លួនឯង​)​ហើយ​ពេល​ដេញ​តុងទីន​ងាប់​អស់​បាន​ប្រាក់​សរុប​រួច​គេចខ្លួន​។

ក្រៅពី​ជេរ​តុលាការ​ពុករលួយ តុលាការ​ភ្នែកម្នាស់ មើលងាយ​ច្បាប់​។​អ្នក​មក​តវ៉ា អះអាងថា មាន​ភស្តុតាង​គ្រប់គ្រាន់ មាន​ទាំង​ឃ្លី​ប​សារភាព​របស់​ជនសង្ស័យ តែ​តុលា​ការធ្វើ​អី​អត់​កើត​។​បន្ទាប់ពី​ស្រែក​តវ៉ា​ដល់​ស្អក​ក ស្ត្រី​ម្នាក់​បានប្រកាសថា នឹង​ហៅ​ប្រជាជន​មក​៥០០​ទៅ​៦០០​នាក់ មកជួបជុំ​មុខ​តុលាការ​ទៀត​។​

​គួរ​បញ្ជាក់ថា អ្នកលេង​តុងទីន​រាប់រយ​នាក់ ធ្លាប់​មក​តវ៉ា​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ម្តង​រួចមកហើយ​បន្ទាប់ពី​លោក សាន សុផាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ឈ្មោះ ឆាយ គឹម​ហួយ នៅក្រៅ​ឃុំ តែ​នឹងធ្វើ​ការតាមដាន​បន្តទៀត​។​

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ពាក់កណ្តាល ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង បានរៀបចំ​ប្រមូលគ្នា លេង​តុងទីន ក្នង​ឈ្មោះ ឆាយ គឹម​ហួយ បាន​សុំ​ចុះឈ្មោះ​លេង រួម​លេង​តុងទីន​ចំនួន​៦​ខ្សែ ដោយ​ដាក់ឈ្មោះ ខ្មោច​ជាច្រើន​នាក់ បន្ទាប់មក​បាន​ដេញ​យក​ទាំងអស់ រួច​មិន​ទទួលខុសត្រូវ ដែលមាន​ទឹកប្រាក់ សរុប​ប្រមាណ ២៦៥.៦០០ ដុល្លារ ទើប​ប្តឹង​ទៅកាន់ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់​ការឃាត់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​រឿង​ដោះលែង ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​៕S/