​នាំយក​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​ជូន​ព្រះសង្ឃ​គង់នៅ​៥​វត្ត​ក្នុង​ខេត្តព្រះវិហារ​

157
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ទៅ​ផ្តល់ជូន​ព្រះសង្ឃ​ចំនួន​៥​វត្ត​គង់នៅ​វត្ត​ព្រះពុទ្ធ​មានជ័យ​ហៅ​វត្ត​ប៉ា​លហាល​,​វត្ត​ពោធិ​សិលា​រ៉ា​ម​ហៅ​វត្ត​គីឡូ​លេខ​៨,​វត្ត​ពើង​ព្រះ​គោ​, វត្ត​សំវរ​សិលា​រ៉ា​ម ហៅ​វត្ត​បាក់​កាំ​និង​វត្ត​ឧ​ត្ត​ម​មុន្នី​,​។​

​លោក​អភិបាលខេត្ត​បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ​ព្រះសង្ឃ​គង់នៅ​វត្ត​ទាំង​៥​។​លោក​ក៏បាន​ជម្រាប​ពីស​ភាព​ការ​សន្តិសុខ​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​អកអំបុក​បណ្តែត​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ថ្ងៃទី​១០,១១,​និង​១២,​កន្លងមក​ដែលមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​មក​កម្សាន្ត​ក្នុង​ខេត្តព្រះវិហារ​។​

​សម្ភារ​ប្រគេន​ព្រះសង្ឃ​រួមមាន​មី​,​ទឹកបរិសុទ្ធ​,​ទឹកក្រូច​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​ថវិកា​មួយចំនួន​,​និង​បាន​ផ្តល់ជូន​យាយជី​តាជី​ចំនួន​៤៨​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​មី​១០​កញ្ចប់​ទឹក​២​ដបទឹកក្រូច​២​កំប៉ុង​ទឹកដោះគោ​២​កំប៉ុង​និង​ថវិកា​មួយចំនួន​៕S/​