​នាំយក​ថវិកា​និង​សម្ភារៈ​ចែកជូន​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ

384
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​លោក​វរសេនីយ៍ត្រី​ឡុង​សុ​ធឿន​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ឆែប​បាន​ដឹកនាំ​សហការី​នាំយក​ថវិកា​និង​សម្ភារៈ​របស់លោក​ឧ​ត្ត​ម​ទោ​ច័ន្ទ​សុ​ភ័​ត្ត្រា មេញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទំហំ​៦​ម៉ែត​គុណ​១០​ម៉ែត្រ​។​

​ពលរដ្ឋ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​ឈ្មោះ ទួ​ច ផល្លា​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​ប្រពន្ធ មាស ពៅ អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ សម្ភារៈ​រួមមាន​ថវិការ​២០០.០០០​រៀល​អង្ករ​២៥​គី​ឡួ​ក្រាម​,​ឆ្នាំង​១​ចានបាយ​និង​ចាន​សំឡ​១៣,​ទឹកត្រី​១​យួរ​,​មី​១​កេះ​,​ប្រេងឆា​១​យួរ​,​ទឹក​សុទ្ធ​៥​យួរ​៕S/​