​នាំយក​ថវិកា​និង​សម្ភារៈ​ជិត​២០០​លាន​រៀល​ប្រគល់ជូន​កងទ័ព​ព្រំដែន​ខេត្តព្រះវិហារ​

187
ចែករម្លែក
  • 23
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​មន្ត្រី​រដ្ឋាករទឹក​ស្វ័យ​ត​រាជធានី​ភ្នំពេញ​បាន​នាំយក​ថវិកា​និង​សម្ភារៈ​ជិត​២០០​លាន​រៀល​ទៅ​ប្រគល់ជូន​កងទ័ព​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៨​ព្រំដែន​ខេត្តព្រះវិហារ​។​កម្លាំង​កងទ័ព​ស្ថិតក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​។​សម្តេច​បានអនុញ្ញាត​ឱ្យ​មាន​ចំណង​សម្ព័ន្ធមេត្រី​ភាពជា​មួយអង្គ​ភាព​កងទ័ព​និង​ស្ថាប័ន​ស៊ីវិល​។​ដោយឡែក​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ត្រូវបាន​អនុញ្ញាតឱ្យ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៨​ដែលជា​អតីត​កងពលតូច​ថ្មើរជើង​លេខ​៤៣​។​

អគ្គនាយក​បាន​បន្តថា​ចាប់តាំងពី​ការចង​សម្ព័ន្ធមេត្រីភាព​ពី​ឆ្នាំ​២០០៥​មកក្រោម​ការចង្អុលបង្ហាញ​ពី​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​ដឹកនាំ​ដោយ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន​។​

​ជាមួយគ្នានេះ លោក ស៊ឹម ស៊ីថា បាន​សំដែង​នូវ​ការកោតសរសើរ​ខ្ពស់ ចំពោះ​វីរៈភាព​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន វីរៈ​យុទ្ធជន វីរៈ​យុ​ទ្ឌ​នារី​ទាំងអស់ ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៨ ។​ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​បូរណភាព ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល តាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឱ្យ​រក្សា​នូវ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​បាន​រហូតដល់​ប​ច្ខុ​ប្បន្ន​នេះ​។​

​លោក​បន្តថា​ជា​កិច្ច​តបស្នង​ក្នុងនាម​យើងខ្ញុំ​ទាំងអស់គ្នា​នៅ​សមរភូមិ​ក្រោយ​ក្រៅពី​ភារកិច្ច​ដ៏​មមាញឹក​របស់​អង្គភាព និង​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។ យើងខ្ញុំ​ទាំងអស់គ្នា បាន​យកចិត្តទុកដាក់​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​កងពល​លេខ​៨ និង​ផ្គត់​ផ្អង់​សម្ភារ​នានា ក្នុងនាម​សម្ព័ន្ធមេត្រីភាព​។​

ជាមួយគ្នានេះដែរ​ក៏បាន​នាំយក​នូវ​សម្ភារៈ​ថវិកា​រួមមាន​៖​ដែក​សរសៃ​ទំ​ហ៊ំ​១៤​លី​ចំនួន​២​តោន ។​ដែក​សរសៃ​ទំ​ហ៊ំ​១២​លី​ចំនួន​២​តោន ដែក​សរសៃ​ទំ​ហ៊ំ​៦​លី​ចំនួន​៨០០​គីឡូក្រាម លួស​ចំណង​ចំនួន​២០០​គីឡូក្រាម​។ ស៊ីម៉ង់​តិ៍​៣០​តោន ថ្ម​ទំ​ហ៊ំ​២​គុណ​៣​ចំនួន​១៥០​ម៉ែត្រគូប ខ្សាច់​ចំនួន​២០០​ម៉ែត្រគូប ស​ង្គ័​សី​ចំនួន​២.០០០​សន្លឹក អាក​គុយ​១០០​អំពែ​ចំនួន​២ អាគុយ​៧០​អំពែ​ចំនួន​១០ កា​រ៉ុង​ខ្មៅ​ចំនួន​២០.០០០​កា​រ៉ុង​។

​ធុង​ទឹក​ចំណុះ​៥.០០០​លីត្រ​ចំនួន​៥ ធុង​ទឹក​៥០០​លីត្រ​ចំនួន​១០ ទុយោ​ទំ​ហ៊ំ​៦៣​ម​ម​ប្រវែង​២០០​ម៉ែត្រ តំណ​ទុយោ​៦៣​ម​ម​ចំនួន​២០​គ្រាប់​។​ឧបត្ថម្ភ​ថវិកា​ដល់ទី​បញ្ជាការ​ក​ង​ពល​៥​លាន​រៀល​និង​តាម​វរៈ​ចំនួន​៥​ក្នុង​មួយ​វរៈ​ថវិកា​២​លាន​រៀល​សរុប​ទាំងអស់​ជិត​២០០​លាន​រៀល​និង​បានទទួល​ដោះស្រាយ​សំណូមពរ​របស់​អង្គភាព​ផងដែរ​៕S/