​នាំយក​ថវិកា​១១​លាន​រៀល​ទៅ​ជួយឧបត្ថម្ភ​ជូន​ដល់​ទូក​”​ង​”​ទូរទស្សន៍​ទ​ទក​,​និង​វិទ្យុជាតិ

522
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជា​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទី​៣​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ប៉ា សុជាតិ​វង្ស តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ក្រុងភ្នំពេញ និង​ជា ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ទី​១​នៃ​រដ្ឋសភាជាតិ​កម្ពុជា​។

លោកបាន​នាំយក​ថវិកា​មួយចំនួន​របស់​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ទី​១​នៃ​រដ្ឋសភា​ទៅ​ជួយឧបត្ថម្ភ​ជូន​ដល់​ទូក​”​ង​” ,​ទូរទស្សន៍ ទ​ទក​,​វិទ្យុជាតិ​។ ១,​គណៈកម្មាការ​បច្ចេកទេស​ដែល​បានមក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​រយៈពេល​៣​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរ​រ​ខណ្ឌមានជ័យ​បាន​នាំយក​ថវិកា​ចំនួន​១១​លាន​រៀល​របស់លោក ប៉ា សុជាតិ​វង្ស ទៅ​ឧបត្ថម្ភ​ជូន​ដល់​ទូក​”​ង​”​ទូរទស្សន៍ ទ​ទក​,​វិទ្យុជាតិ ១,​គ​ណះ​ក​ម្មា​ការ​បច្ចេកទេស រួមមាន​៖១-​ទូក​មានឈ្មោះ សំហេង សែន​ជ័យ ៤​លាន​រៀល​,២-​ទូក ខ្មែរ​មានជ័យ ២​លាន​រៀល ,៣-​ទូក គុណ​ម៉ែ​មានជ័យ​បារមី​សណ្តោស​២​លាន​រៀល​,៤-​ឧបត្ថម្ភ ទូរទស្សន៍ ទ​ទក ១​លាន​រៀល​,៥-​ឧបត្ថម្ភ វិទ្យុជាតិ ១​លាន​រៀល​,៦-​ឧបត្ថម្ភ គ​ណះ​ក​ម្មា​ការ​បច្ចេកទេស ១​លាន​រៀល​៕S/​

​នាំយក​ថវិកា​១១​លាន​រៀល​ទៅ​ជួយឧបត្ថម្ភ​ជូន​ដល់​ទូក​”​ង​”​ទូរទស្សន៍​ទ​ទក​,​និង​វិទ្យុជាតិ