​នាំយក​ថវិកា ទៅ​ជួយ​កីឡាករ​ប៉េតង់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍

107
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា តំណាង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​ដឹកនាំ​មន្ត្រី ចុះ​សួ​សុខទុក្ខ​កីឡាករ​ប៉េតង់ ម្ចាស់​មេដាយមាស​អាស៊ី ២០១៩ កុយ សុ​ភ័​ក្ត្រា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ វេលា​ម៉ោង ១​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។​

លោក ប៉ុន សុខ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា

​ពេលនេះ កីឡាករ កុយ សុ​ភ័​ក្ត្រា កំពុង​សម្រាក​ព្យាបាល ក្នុង​អគារ​វះកាត់​ប្រព័ន្ធ​ប្រសាទ នៃ​មន្ទីរពេទ្យ ព្រះ​កេតុមាលា ។ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា បាន​ពាំ​នាំយក​នូវ​ថវិកា របស់​អគ្គនាយកដ្ឋាន​កីឡា ចំនួន ៥០០.០០០ រៀល ជូន​ដល់​គ្រួសារ​ជនរងគ្រោះ ដើម្បី​ជួយ​សម្រួល ក្នុងការ​ព្យាបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា ក្រសួងមហាផ្ទៃ បាន​ពាំនាំ​ថវិការ​ឧបត្ថម្ភ ដល់​កីឡាករ​ប៉េតង់ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​ទឹកប្រាក់ ១ លាន​រៀល ដល់​កីឡាករ កុយ សុភ​ក្ត្រា ដែរ​។ កីឡាករ កុយ សុភ​ក្ត្រា ធ្លាប់ជា​កីឡាករ​ឆ្នើម ទទួលបាន​មេដាយមាស​អាស៊ី នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៧ មេដាយប្រាក់​អាស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៨ និង​មេដាយមាស​អាស៊ី នៅ​វៀតណាម ឆ្នាំ​២០១៩ ។​

លោក ប៉ុន សុខ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា

​អតីត​កីឡាករ​ប៉េតង់ ជម្រើសជាតិ​មួយរូប គឺ លោក ឌី សុ​បញ្ញា ដែលជា​ឪពុក​បង្កើត និង​ក្រុមគ្រួសារ របស់​កីឡាករ កុយ សុ​ភ័​ក្ដ្រា ជម្រើសជាតិ​យុវជន​ថ្នាល​ប៉ូល និង​ប៉េតង់​កម្ពុជា សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា តំណាង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក ជា ប៊ុនហេង បានមក​សួរសុខទុក្ខ ឧ​ប​ត្ថ​ម្ហ​ថវិកា មួយចំនួន ដល់​កូនប្រុស​របស់ខ្ញុំ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ប៉ះពាល់​លលាដ៍ក្បាល ត្រូវបាន​វះកាត់ និង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​៕v