​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​នៅ​សង្កាត់​ដង្កោ​

983
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​ចៅអធិការ​វត្ត​សំបួរមាស ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់ និង មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣០​គ្រួសារ នៅក្នុង​សង្កាត់​ដង្កោ​នៅ​ព្រឹក​​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ​។
​ក្នុងឱកាស​នោះ​លោក​អភិបាល​បានធ្វើ​ការលើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ក្រោម​ដំបូល​សន្តិភាព ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ដែលជា​ជនក្រីក្រ ជន​ងាយ​រងគ្រោះ កុមារកំព្រា នៅក្នុង​មូលដ្ឋាន និង​បាន​ណែនាំ​ដល់​អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ឲ្យ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក ដោយ​មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​អត់​អាហារ​ឬ​ដាច់​ស្បៀង​ហើយ​អាជ្ញាធរ​មើលមិនឃើញ​ឡើយ​។​លោកបាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​ការហាត់​ប្រាណ អនាម័យ​សុខភាព ហូប​ស្អាត ផឹក​ស្អាត​។
​អំណោយ​ដែល​លោក​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​ចៅអធិការ​វត្ត​សំបួរមាស ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់ និង មន្ត្រីរាជការ​ខណ្ឌ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​២០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់​១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៣​ម៉ឺន​រៀល​។​ជាមួយគ្នា​នោះដែរ ព្រះគ្រូ​ព្រហ្ម​ជោ​តោ ម៉ា ធា​រី ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់ បាន​ឧបត្ថម្ភ​បន្ថែម គ្រឿងឧបភោគ​បរិភោគ ១​កញ្ចប់​ផងដែរ​៕