​នាំយក​អំណោយ​ចែកជូន​សាសនិក​អ៊ីស្លាម​នៅ​ស្រុក​ស្នួល

468

(​ក្រចេះ​)៖​អំណោយ​ជា​សម​ទ្ធ​ផល​ធំៗ​រួមមាន​ដូចជា​ផ្លូវលំ​,​សាលារៀន​,​អណ្តូងទឹក​,​និង​ស្រៈ​ទឹក​ដែល​លោក​ឧកញ៉ា​គង់​ក្រឹ​ង​និង​លោកជំទាវ​បាន​កសាង​រួចរាល់​និង​បាន​សម្ភោ​ធ​ដាក់​ដំណើរការ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ជាពិសេស​បងប្អូន​ខ្មែរ​អ៊ីស្លាម​ជាច្រើន​រយ​នាក់​រស់នៅ​ភូមិ​ត្រពាំង​ស្រែ​ឃុំ​២​ធ្នួ​ស្រុក​ស្នួល​។

​បន្ទាប់​ពីនេះ​លោក​ឧកញ៉ា​គង់​ក្រឹ​ង​និង​លោកជំទាវ​បាន​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ក្រីក្រ​កំពុង​ខ្វះខាត​និង​ផ្តល់ជូន​នូវ​គ្រឿងឧបភោគ​បរិភោគ​សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយគ្រា​។

​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​សាសនិក​ខ្មែរ​អ៊ីស្លាម​និង​ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​ជាច្រើន​រយ​នាក់​រស់នៅ​ចំណុច​ឧ​បស​ម្ព័​ន​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នួ ស្រុក​ស្នួល​ខេត្តក្រចេះ បានទទួល​អំណោយ​ពី​ការផ្តល់ជូន​សារ​ជាថ្មីទៀត​របស់លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ជាវ​ថិ​កា និង​អង្ករ​ចំនួន ជាង​១០​តោន​។

ពលរដ្ឋ​ក្រីក្រ​ខ្មែរ​អ៊ីស្លាម បាន​សម្តែង​នូវ​ការ​អរគុណ​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ដែលជា​និច្ច​ជា​កាល តែងតែ​យកចិត្តទុកដាក់​លើ សុខ​ទុក​ក៏ដូចជា​ជីវភាព​របស់​ពួកគាត់​នៅក្នុង​ភូមិ​ដែល​ខ្វះខាត និង​តែងតែ​ជួយ​ដោះស្រាយ នៅ​រាល់​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ភូមិ ផ្តល់ជូន​ជា​បន្តបន្ទាប់​នូវ​សម្ភារៈ​សម្រាប់​ប្រើ ប្រាស់​ជារួម​នៅក្នុង​ភូមិ​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយនិង​បងប្អូន​សាសនិក​ខ្មែរ​អ៊ីស្លាម​ឱកាស​នាំ អំណោយ​ជា​អង្ករ​ជាង​១០​តោន​ទៅ​ផ្តល់ជូន ដែល​បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​លោក​ឧកញ៉ា​គង់ ក្រឹ​ង បាន​ពាំនាំ​ការ​សួរ​សុខ​ទុក​ពី​លោក​អភិបាលខេត្ត ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​ដល់ សុខទុក្ខ​ការរស់នៅ​របស់​បងប្អូន​។

​លោក​ឧកញ៉ា គង់ ក្រឹ​ង បាន​មាន ប្រសាសន៍​បន្តថា គណបក្ស ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ សែន ជា​ប្រធាន​តែង តែ​យកចិត្តទុកដាក់​លើ​សុខ​ទុក របស់​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ នោះទេ​ហើយ​មិនឱ្យ​បងប្អូន ណា​ស្លាប់​ដោយ​អត់បាយ​នោះដែរ​៕S/​ដោយ​៖​សេង​ឃួន​

​នាំយក​អំណោយ​ចែកជូន​សាសនិក​អ៊ីស្លាម​នៅ​ស្រុក​ស្នួល