​នាំយក​អំណោយ​មនុស្សធម៌​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

365
ចែករម្លែក
  • 17
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នេះ​លោក រ៉ាត់ សោភា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៦​គ្រួសារ ដែល​គ្រួសារ​រងគ្រោះ​ដោយ សារ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ផ្ទះ​របើក​ធ្លាក់​ពី​ជើងតាង របើក​ដំបូល ផ្ទះ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ ២០១៩ នៅ​ភូមិ​ក្រឡោត ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ខូច​ខាត់​ទ្រព្យសម្បត្តិ និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន នៅពេល​ភ្លៀង​ត្រូវ​បិទ​ទូរស័ព្ទ បើ​នៅតាម​ទីវាល​ត្រូវ​រក​កន្លែង​ដែលមាន​សុវត្ថិភាព​ជ្រក ។​

​សម្ភារៈ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖​អង្ករ ២៥​គីឡូ មី ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ថវិកា​មួយចំនួន សម្រាប់​២​គ្រួសារ​របើក​ធ្ងន់ធ្ងរ​ទទួលបាន​តង់​១ អ្នកផ្ទះ​ធ្លាក់​ពី​ជើងតាង​២ មួយ​គ្រួសារ តង់​១ ថវិកា ២០០.០០០ រៀល ៕S/​

#