​នាំ​ឃាត​ករំ​លោភ​សម្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ទៅធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​

1925
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ឃាតក​ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​បានសម្រេចរួច​សម្លាប់ចោល​ញាត់​ចូល​ពាង​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់បាន​ក្រោយ​កើតហេតុ​៣​ម៉ោង​។​

មក​ដល់​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​​ឃាតក​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​នាំខ្លួន​ទៅធ្វើ​ត្រាប់​និង​ចង្អុលបង្ហាញ​កន្លែង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច ក្រុម​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ ឈ្មោះ ង្វៀង យាំង​យ៉ី ហៅ ដំឡូង  អាយុ​៣៣​ឆ្នាំ មុខរបរ លក់​ដំឡូង ស្នាក់នៅ ក្នុងភូមិ កើតហេតុ​ខាងលើ ។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​៤​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ​ម្តាយ ឈ្មោះ ចាន់ ធី​ជី ហៅ​ម៉ា ចាយ អាយុ​២៦​ឆ្នាំ ។​ក្មេងស្រី​រងគ្រោះ ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​បួន​នាក់ (ស្រី​៣​នាក់ ប្រុស​១​នាក់) ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា កាលពី​​ម៉ោងជាង​៧​​យប់​ថ្ងៃទី​២៩ ខែឧសភា  ក្មេងស្រី​រងគ្រោះ បាន​រត់​ងូតទឹក​ភ្លៀង លេងហើយ​ត្រូវបាន​ជនសង្ស័យ លួងលោម​នាំយកទៅ ផ្ទះកើតហេតុ​ខាងលើ​។ជនល្មើស ​ចាប់រំលោភ ដៃ​ខ្ទប់មាត់​ជាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​រហូតដល់​ស្លា​ប់​។​ក្រោយមក បាន​យក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាង ក្នុង​បន្ទប់ទឹក ផ្ទះ​ខាងលើ រួចហើយ​ជនសង្ស័យ​លូន​ចេញ​តាម​បង្អួច ទៅ​សងំ​មាត់ទន្លេ ។

​នគរបាល​បាន​បន្តទៀតថា ឪពុក​ម្តាយ​ក្មេងស្រី ដោយ​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែលបានចែកគ្នា​ដើរ​តាម​ស្វែងរក ក៏បាន​ប្រទះឃើញ កូនស្រី​ស្លាប់​ក្នុង​ពាងទឹក នៅ​ទីតាំង​ខាងលើ ក្នុង​សភាព​អក្រាតកាយ មាន​ហូរឈាម​ផង​។មិន​អស់ចិត្ត អាណិត​កូនស្រី ព្យាយាម​ដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក សម្តេចឪ តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ ទាំង​ក្រុមគ្រួសារ​ស្លុតចិត្ត រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​។

រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច ស្វែងរក ប្រទះឃើញ​ជនសង្ស័យ​នៅ​ស​ងំ​មាត់ទន្លេ ទើប​ចាប់ខ្លួនបាន នាំទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​សាកសួរ​តាម​នីតិវិធី ។​

​ជនសង្ស័យ​ក្រោយពី​ចាប់ខ្លួនបាន សារភាព​ជុំវិញ​សកម្មភាព​របស់ខ្លួន​បាន​ប្រព្រឹត្ត ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ចង្អុលបង្ហាញ ធ្វើ​ត្រាប់​ដល់​កន្លែង​ជនសង្ស័យ​បាន​ប្រព្រឹត្ត ៕S/​មន

​នាំ​ឃាត​ករំ​ល្មោភ​សម្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ទៅធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​