​និស្សិត​សាកលវិទ្យាល័យ​CUS ជួប​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការសិក្សា​ជាមួយ​និស្សិត​សាកលវិទ្យាល័យ DONGSEO ប្រទេស​កូរ៉េ​.!

385
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រលប់​ថ្ងៃ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ទីតាំង​គោល​ទួលគោក លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ DONGSEO សាធារណៈរដ្ឋ​កូរ៉េ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Chung Su Won ប្រធាន​ទំនាក់ទំនង​អន្តរជាតិ ។

ពិធីជួបសំណេះសំណាលនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងនិស្សិតCUS និង និស្សិតនៃ សាកលវិទ្យាល័យ DONGSEO កូរ៉េកាលពីព្រលប់ថ្ងៃទី ២៥ ខែកក្កដា នៅសាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា​ទីតាំង​គោល​ទួលគោក ៕ (រូបថតរិទ្ធ)


​នៅក្នុង​ពិធី​នោះ​លោក​បណ្ឌិត សឿ យ៉ាន បាន​ស្វាគមន៍​វត្ត​មាននៃ​ប្រតិភូ​និស្សិត​មកពី​សាកលវិទ្យាល័យ DONGSEO ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ចសិក្សា​នៅ​សាកលវិទ្យាល័យ CUS នាពេលនេះ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ការបង្ហាញ​វប្បធម៌​ក្បាច់​រាំ​របស់​និស្សិតកូរ៉េដល់​និស្សិត​កម្ពុជានិងការបង្ហាញ​របាំ​គោះត្រឡោក​របស់​និស្សិត​កម្ពុជា​ដល់​និស្សិត​កូរ៉េ​វិញ​ផងដែរ​។

​ការជួបគ្នា​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំងពីរ​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំ​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​និស្សិត​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ដែលជា​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ស ម្រាប់​និស្សិតCUS អាច​កំណត់​គោលដៅ​នៅពេលដែល​ពួកគេ​បញ្ចប់​ការសិក្សា​។ជាមួយនេះ​និស្សិត​ក៏ត្រូវ​បង្កើន​សមត្ថភាពក្នុងការ​សិក្សា​ឲ្យ​បាន​កាន់តែ​ពូកែ​និង​កាន់​តែមាន​ភាពជឿជាក់​ផងដែរ ។​

​បើ​យោងតាម​លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាល័យ​CUSនិង​សាកលវិទ្យាល័យ DONGSEO បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធន៍​និង​វប្បធម៌​តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​នេះ​សាកលវិទ្យាល័យ​បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​សាកលវិទ្យាល័យ​នៅ​ប្រទេសកូរ៉េនិង​បាន​បញ្ជូន​បុគ្គលិក​ទៅ​ទស្សនកិច្ច​ដកស្រង់​បទពិសោធន៍​នៅ​សាកលវិទ្យាល័យ​មួយចំនួន​បាន​សហការ​រៀបចំ​ការ​ធ្វើ​បទ​បង្ហាញ​សិក្ខាសា លា សន្និសីទ ទស្សនកិច្ច​សិក្សា កម្មសិក្សា និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ជាដើម​ពេលកន្លងមក​។ ក្រៅពីនេះ​សាកលវិទ្យាល័យ CUS​នូវបាន​ចុះ​អនុស្សា​រណៈ​យោគយល់​ជា មួយ​សាកលវិទ្យាល័យ​និង​ស្ថាប័ន​បរទេស​សរុប​ចំនួន​៥៣ មកពី​ប្រទេស​កូរ៉េ​១៥, ​ចិន​១១, ជប៉ុន​១, ថៃ​៧, អង់គ្លេស​១, ហ្វីលីពីន ១២, បង់​ក្លា​ដេ​ស​១, ម៉ាឡេស៊ី​១, ឥណ្ឌា​២, អាឡឺម៉ង់​១, វៀតណាម​១​និង​អ៊ីស្រាអែល ១ ព្រមទាំង​បណ្តា​ប្រទេស​នានា​មួយចំនួនទៀត​។

​នៅក្នុង​ពិធី​នោះ​លោក​បណ្ឌិត កែវ ជា សាកលវិទ្យាធិការរង​ក៍​បានធ្វើ​បទ​បង្ហាញជូន​អង្គពិធី​ទាំងមូល​អំពី​ស​ក្ខា​នុព​ល​សេដ្ឋកិច្ច​វប្បធម៌​កម្ពុជា​ដែល​ទាក់ទងជាមួយ​កំណើនសេដ្ឋកិ ច្ច​អ្នក​វិនិយោគិន​ក្នុងស្រុក​និង​បរទេស​វិនិយោគ​នៅ​កម្ពុជា ។
​ ​
​នៅក្នុង​ឱកាស​នោះ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Chung Su Won តំណាង​គណៈប្រតិភូ​ក៏ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​គំរូ​និង​បទពិសោធន៍​ល្អៗ​ក្នុងការ​អភិវ​ឌ្ឍ​ជោគជ័យ​របស់​សាធារណ រដ្ឋ​កូរ៉េជូន​ដល់​សាស្ត្រាចារ្យ បុគ្គលិក​សិក្សានិង​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ ជា​ប្រមាណ​ជា ២០០ នាក់ ដែល​ប្រធានបទ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​តម្រូវការ​ការងារ​ចាំបា ច់​សម្រាប់​និស្សិត​កម្ពុជា​ដែល​ត្រូវ​សិក្សា​លើ​មុខវិជ្ជា​មួយចំនួន​ដែលជា​តម្រូវការ​ទីផ្សារការ ងារ​។លោក Chung Su Won បាន​ផ្តល់នូវ​បទពិសោធន៍​អំពី​ប្រទេស​កូរ៉េ​ទាក់ទង​ទៅ​ការបណ្តុះបណ្តាល​និស្សិត​ផងដែរ​។

​ ​
​គួរ​រម្លឹក​ផងដែរ​ថា​បច្ចុប្បន្ន CUS មាន​៨​ទីតាំង​គឺ​,២​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង ៦​ទីតាំង​ទៀត​នៅតាម​បណ្តា​ខេត្ត​រួមមាន​ខេត្តកំពង់ចាម​, កំពង់ធំ​,​សៀម រាប​, បន្ទាយមានជ័យ​, បាត់ដំបង​និង​ខេត្តកំពត​។ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មាន​ចំនួន​ជាង ៣០.០០០​នាក់និង​និស្សិត​កំពុង​សិក្សា​មាន​ចំនួន ប្រមាណ​ជិត​២០.០០០​នាក់​។សាកលវិទ្យា ល័យ​បាន​ប្រកាន់យក​បេសកកម្ម​នៃ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមត្ថភាព​វិជ្ជាជីវៈ បុគ្គលិក លក្ខណ​ល្អ​ប្រពៃ​ដោយ​ឈរលើ​មូលដ្ឋាន​ដ៏​រឹងមាំ​ទាំងនេះ​ទើប​សាកលវិទ្យា ល័យ​បន្ត​ទទួលបាន​កំណើន​និស្សិត​ចូលរៀន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​៕