​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​

459
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បានធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញដែល​រួមមាន​ព្រះបរមរាជវាំង,​វិមាន​ឈ្នះ​ឈ្នះ និង ទីកន្លែង​ប្រ​វ​ត្ដិ​សាស្ដ្រ​តំបន់​ប្រល័យពូជសាសន៍​បឹង​ជើងឯក។ ទស្សនកិច្ច​សិក្សា​នេះ​ធ្វើឡើងចំ​ពេលដែល​និស្សិត​សាកលវិទ្យាល័យ​ឯកទេស ​នៃ​កម្ពុជា​​សាខា​តាម​បណ្តា​ខេត្ត​ទាំង ​៦ឡើងមក​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃទី១១ ខែធ្នូក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​នៅ​ថ្ងៃទី ១០ ធ្នូ​នេះ​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ដែលមាន​ពី​ខេត្ត​ចំនួន ៦ រួមមាន​បាត់ដំបង​,​បន្ទាយមានជ័យ​,​សៀមរាប​,​កំពង់ធំ​,​កំពង់ចាម និង ខេត្តកំពត ត្រូវបាន​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជូន​និស្សិត​ទាំងអស់​ទៅកាន់​តំបន់​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​រួមមាន​ព្រះបរមរាជវាំង ,​វិមាន​ឈ្នះ​ឈ្នះ និង ទីកន្លែង​ប្រ​វ​ត្ដិ​សាស្ដ្រ​តំបន់​ប្រល័យពូជសាសន៍​បឹង​ជើងឯក ។

​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​មាន​គោលបំណង​អោយ​និស្សិត​ទាំងអស់​បាន​ចូលរួម​ធ្វើការ​ស្វែងយល់​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​និង​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​ស្ថិតនៅក្នុងរាជធានី​ភ្នំពេញ។ក្រុមនិស្សិត​ទាំងអស់​បានធ្វើ​ការកត់ត្រា​ព័ត៌មាន​ថតរូប​ផ្សេងៗ​នៅតាម​រមនីយដ្ឋាន​ប្រវត្តិ សាស្ត្រ​ទាំងនោះដែលជា​ចំណេះដឹង​ក្នុងនាម​ជាជនជាតិខ្មែរ​ត្រូវតែ​ដឹងនិងបន្ត​ផ្ស​ព្ធ​ផ្សាយ​នូវ​ចំណេះដឹង​ដែល​ទទួលបាន​ទៅ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានដឹង និង ប្រាប់​ទៅ​ក្មេងជំនាន់ក្រោយ ឲ្យ​បានដឹង​ផងដែរ ។

​គួរបញ្ជាក់​ជូន​ថា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ ធ្នូ ២០១៩​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​បណ្ឌិត ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​ចំនួន​៦,៧៦២​នាក់​(​ស្រី​២,៧៦១ នាក់​) ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០១៧-២០១៨ និង ឆ្នាំ សិក្សា ២0១៨-០១៩ ។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ​មកពី​ពីរ​សាខា​គោល​ក្នុង​រាជធានី​ភ្នំពេញ​និង​សាខា​ទាំង ៦ ដែល​រួមមាន កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង ខេត្តកំពត ៕ ​