​និស្សិត​សាកលវិទ្យាល័យ CUS​ជួប​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការសិក្សា​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​DONGSEO កូរ៉េ​

2600
ចែករម្លែក
  • 379
    Shares

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី ៤ ខែ សីហា នេះ​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ទីតាំង​ទួលគោក មាន​រៀបចំ​ពិធី​ជួបជុំ​រវាង​និស្សិត​សាកល​វិទ្យា​CUS ជាមួយនិង​និស្សិត​មកពី​សាកលវិទ្យាល័យ DONGSEO ប្រទេស​កូរ៉េ ប្រមាណ ២០០ នាក់ ។ ក្រោម​វត្តមាន​របស់លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង និង លោក​សាស្ត្រាចារ្យ​បណ្ឌិត Chung Su Won ប្រធាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ DONGSEO ។​

​ ​​ ​នៅក្នុង​ពី​ធី​នោះ​លោក​បណ្ឌិត សឿ យ៉ាន បាន​ស្វាគមន៍​វត្ត​មាននៃ​ប្រតិភូ​និស្សិត​មកពី​សាកលវិទ្យាល័យ DONGSEO ដែល​បាន អញ្ជើញ​មក​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CUS នាពេលនេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​ការសិក្សា​រវាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំងពីរ ដែល​កម្មវិធី​នេះ​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំ ។​
​ ​
​ ​លោក​បណ្ឌិត សឿ យ៉ាន បាន​បន្តថា​ការជួប​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​និស្សិត និង សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា ល័យ​ទាំងពីរ​និង​ជួយផ្តល់​ជា​គំនិត និង មូលដ្ឋានគ្រឹះ​សំខាន់ៗ សម្រាប់​និស្សិត CUS អាច​កំណត់​ទិសដៅ​សម្រាប់​ដើរ​នៅពេលដែល​ពួកគេ​រៀន ចប់ ។ ជាមួយនេះ​និស្សិត​ក៏ត្រូវ​បង្ក់​ន​សម​ត្តភាព​ក្នុងការ​សិក្សា​ឲ្យ​បាន​ពូកែ និង ប្រកបដោយ​សម​ត្តភាព​ផងដែរ ។ លោក​បណ្ឌិត​ក៏បាន​ជំរុញ​ឲ្យ ប្អូន​និស្សិត​ជាមួយ​ការសិក្សា​ជំនាញ​មួយ​ហើយ ក៏ត្រូវ​តែមាន​ជំនាញ​ភាសា​មួយ​បន្ថែមទៀត ព្រោះ​យើង​មាន​សម​ត្តភាព​ហើយ​តែបើ​យើង​ខ្វះ ភាសា​ក៏​មិនអាច​ប្រកួតប្រជែង​ទីផ្សារការងារ​បានល្អ​ដែរ និង ម្យ៉ាងទៀត​បើ​យើង​មិនចេះ​ភាសាបរទេស​ណាមួយ​ទេ​យើង​ក៏​ពិបាក​ក្នុងការ​ស្វែងរក ការសិក្សា​បន្ត​នៅក្រៅ​ប្រទេស​ផងដែរ ។​
​ ​
​ ​បើ​យោងតាម​លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាល័យ CUS និង សាកលវិទ្យាល័យ DONGSEO បាន​ចុះ​អនុស្សារណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន និង វប្ប​ធ៌​ម សម្រាប់​សាជីវកម្ម​យុវជន​នាពេល​កន្លងមក និង បាន​ចុះ​អនុស្សារណៈ​ជាមួយ​សាកល​វី​ទ្យា ល័យ​ជាច្រើន​ទៀត ដូចជា Silla, Soongsil , Doung A និង សាកលវិទ្យាល័យ Pai Chai​។ ក្រៅពីនេះ​សាកលវិទ្យាល័យ CUS បាន​ចុះ​អនុស្សា រណៈ​ជាមួយ​ស្ថាប័ន​នានា​ក្នុងស្រុក​ជាង ៥០០ ក្រុមហ៊ុន​/​ស្ថាប័ន សាកលវិទ្យាល័យ និង វិទ្យាស្ថាន​នានា​ជាច្រើន​ទៀត ។​

​ ​នៅក្នុង​ឳ​កាស​នោះ លោក​សាស្ត្រាចារ្យ​បណ្ឌិត Chung Su Won បានធ្វើ​បង​បង្ហាញជូន​និស្សិត​កម្ពុជា ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង វិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​ប្រទេស​កម្ពុជា ដែល​ប្រធានបទ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​តម្រូវការ​ការងារ​ចាំបាច់​សម្រាប់​និស្សិត​កម្ពុជា​ដែល​ត្រូវ​សិក្សា លើ​មុខ​វិទ្យា​មួយចំនួន​ដែលជា​តម្រូវការ​ទីផ្សារការងារ ។ លោក Chung Su Won បាន​ផ្តល់នូវ​បទពិសោធណ៍​អំពី​ប្រទេស​កូរ៉េ​ទាក់ទង​ទៅ​ការ បណ្តុះបណ្តាល​និស្សិត​ផងដែរ ។​
​ ​
​ ​នៅក្នុង​នោះ​តំណាង​និស្សិត នែ​សាកលវិទ្យាល័យ​ទាំងពីរ​ក៏បាន​ធ្វើការ​ចោទសួរ និង ផ្លាស់ប្តូរ​បទពិសោធន៍​ទាំ​ក់​ទង​ការសិក្សា និង វិធី សាស្ត្រ​ជោគជ័យ​នៃ​ការសិក្សា ដល់​គ្នា​ទៅវិញទៅមក ។​

​ ​សាកលវិទ្យាល័យ CUS ប​ច្ច​ប្បន្ន​មាន ៨ ទីតាំង គឺ ២ ទីតាំងនៅ​រាជធានី​ភ្នំពេញ និង ៦ ទីតាំង​ទៀត​នៅតាម​បណ្តា​ខេត្ត​រួមមាន​ខេត្ត កំពង់ចាម ,​កំពង់ធំ ,​សៀមរាប​, បន្ទាយមានជ័យ ,​បាត់ដំបង និង ខេត្តកំពត ។ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មាន​ចំនួន​ជាង ៣០.០០០​នាក់ និង និស្សិត​កំពុង​សិក្សា​មាន​ចំនួន​ប្រមាណ ១៧.០០០ នាក់​។​សាកលវិទ្យាល័យ​បាន​ប្រកាន់យក​បេសកកម្ម​នៃ​ការបណ្តុះបណ្តាល​ប្រកបដោយ គុណភាព សម​ត្តភាព​វិជ្ជាជីវៈ បុគ្គលិកលក្ខណ​ល្អ​ប្រពៃ ដោយ​ឈរលើ​មូលដ្ឋាន​ដ៏​រឹងមាំ​ទាំងនេះ​ទើប​សាកលវិទ្យាល័យ​បន្ត​ទទួលបាន​កំណើន និស្សិត​ចូលរៀន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ៕BR​