​និស្សិត​អាហារូបករណ៍​”​អេស​ស៊ីជី​”​ចែករំលែក​ក្តី​សុបិន​បានបង្ហាញ​ពី​ការដឹងគុណ​ដល់​ក្រុមហ៊ុន​អេស​ស៊ីជី​

181
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្អូនស្រី​ហ៊ី​ន​សុ​វ​ល័ក្ខណ៍​និង​ប្អូនប្រុស​ហៀ​វលី​ហុ័​ង​ដែលជា​អតីត​សិស្ស​អាហារូបករណ៍​”​អេស​ស៊ីជី​”​ចែករំលែក​ក្តី​សុបិន​បានបង្ហាញ​នូវ​ការដឹងគុណ​ដល់​ក្រុមហ៊ុន​អេស​ស៊ីជី​សម្រាប់​ការជួយជ្រោមជ្រែង​នេះ​។​ដែល​ក្រុមហ៊ុន​បាន​ជួយ​ដល់​សិស្សានុសិស្ស​កម្ពុជា​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ​ដោយបាន​ជួយ​ឱ្យ​ពួកគាត់​បានសម្រេច​នូវ​ក្តី​សុបិន​របស់ខ្លួន​និង​ទទួលបាន​ឱកាស​ដ៏​ល្អ​សម្រាប់​អនាគត​ដ៏​ប្រសើរ​។​

​អេស​ស៊ីជី​ដែលជា​ក្រុមហ៊ុន​សម្ភារ​សំណង់​ឈានមុខ​គេ​នៅ​អាស៊ាន​មានបំណង​ប្រាថ្នា​ក្នុង​ការជួយ​ដល់​សហគមន៍​ដែល​ខ្លួន​ដំណើរការ​អាជីវកម្ម​។​អេស​ស៊ីជី​បាន​បង្កើត​នូវ​កម្មវិធី​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​នេះ​តាំងពី​ឆ្នាំ​២០១៤​ដែល​ផ្តល់​អាហារូបករណ៍​សរុប​ជាង​១.០០០​នាក់​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​។​

បង្កើន​ឱកាស​ក្នុងការ​សិក្សា​ដោយបាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ដែល​ខ្វះ​លទ្ធភាព​ក្នុងការ​សិក្សា​ទាំង​ថ្នាក់​វិទ្យាល័យ​និង​ថ្នាក់​សាកលវិទ្យាល័យ​។​ដោយ​មានការ​ជ្រោមជ្រែង​ពី​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​សិស្ស​មួយចំនួន​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ជាមួយនឹង​ការសិក្សា​ដ៏​ល្អ​និង​មានឱកាស​ដ៏​ល្អប្រសើរ​ក្នុងការ​សម្រេច​នូវ​ក្តី​សុបិន​របស់ខ្លួន​។​

​ប្អូនស្រី ហ៊ី​ន សុ​វ​ល័ក្ខណ៍ ដែលជា​សិស្ស​ទទួលបាន​ជោគជ័យ​ដោយសារ​ការទទួលបាន​អាហារូបករណ៍ អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ជាច្រើន​ឆ្នាំ​បាន​និយាយថា​“​ឥឡូវនេះ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​ឱសថ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​ឥឡូវនេះ​ក្តី​សុបិន​ខ្ញុំ​មិនមែន​នៅត្រឹមតែ​ជា​ក្តី​សុបិន​ទៀត​ទេ ប៉ុន្តែ​វា​លើសពី​ក្តី​សុបិន​ទៅទៀត​ព្រោះថា​វា​បានក្លាយ​ជាការ​ពិត​។

​ដោយសារតែ​ខ្ញុំ​មកពី​គ្រួសារ​ក្រីក្រ​ដូ​ច្នះ​ទើប​ខ្ញុំ​មិនដែល​ស្រមៃ​ថា​ខ្ញុំ​អាចមក​ដល់​ថ្ងៃនេះ​ទេ​។ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​មិន​ត្រឹមតែ​បាន​ជួយ​ខ្ញុំ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក៏បាន​ជួយ​លើកទឹកចិត្ត​ខ្ញុំ​ផងដែរ​ដោយបាន​ជួយ​ឱ្យ​ខ្ញុំ​អាច​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត​ទោះបីជា​ខ្ញុំ​ក្រីក្រ​យ៉ាងណាក៏ដោយ​។​ខ្ញុំ​នឹងមិន​ដែល​ភ្លេច​នូវ​ភាពលំបាក​នៅក្នុង​ជីវិត​ខ្ញុំ​ឡើយ​។​ដូច្នេះ​ជាការ​តបស្នង​សងគុណ​ខ្ញុំ​ប្ដេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​របស់ខ្ញុំ​ឱ្យបាន​នោះ​គឺ​បំណងប្រាថ្នា​ក្នុង​ការជួយ​ដល់​គ្រួសារ សង្គម​និង​ជាពិសេស​សិស្ស​ក្រីក្រ​ដែល​ជួប​ការលំបាក​ដូចជា​រូបខ្ញុំ​”​។​

​ប្អូនប្រុស​ហៀវ​លី​ហុ័​ង​ដែលជា​សិស្ស​ទទួលបាន​ជោគជ័យ​ដោយសារ​ការទទួលបាន​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ក៏បាន​និយាយថា​“​ក្តី​សុបិន​របស់ខ្ញុំ​មិន​ត្រឹមតែ​បាន​ក្លាយជា​ការពិត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ថែមទាំង​លើសពី​ក្តី​ស្រមៃ​របស់ខ្ញុំ​ទៅទៀត​។ ឥឡូវ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី ៣ ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន​CamEdBusinessSchool​។​កាលពី​៥​ឆ្នាំមុន​ខ្ញុំ​មិនដែល​ស្រមៃ​ថា​ខ្ញុំ​អាចមក​ដល់​ថ្ងៃ​នេះឡើយ​ព្រោះតែ​ខ្ញុំ​មកពី​គ្រួសារ​ក្រីក្រ​។​

​លី​ហុ័​ង​បាន​ឱ្យដឹងទៀតថា​៖​បន្ទាប់ពី​ទទួលបាន​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​នេះ​មក​ជីវិត​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត​ខ្ញុំ​ត្រូវបាន​កាត់បន្ថយ​ហើយ​វា​បាន​ជំរុំ​ទឹកចិត្ត​ឱ្យ​ខ្ញុំ​ខិតខំ​តស៊ូ​កាន់តែខ្លាំង​ដើម្បី​សម្រេច​នូវ​ក្តី​សុបិន​របស់ខ្ញុំ​។​ខ្ញុំ​មិនមែន​ទទួលបាន​អាហារូបករណ៍​តែម្តង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​សិក្សា​អេស​ស៊ីជី​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​ខ្ញុំ​ជា​បន្តបន្ទាប់​រហូតដល់​ខ្ញុំ​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ទទួលបាន​និទ្ទេស​A​។​

​វា​ពិតជា​សមិទ្ធផល​ដ៏​ធំធេង​សម្រាប់​ខ្ញុំ​ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​។​កម្មវិធី​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​បានធ្វើឱ្យ​ក្តី​សុបិន​របស់ខ្ញុំ​ក្លាយជា​កា​ពិត​និង​សម្រេច​នូវ​ក្តី​ប្រាថ្នា​របស់ខ្ញុំ​សម្រាប់​អនាគត​ដ៏​ប្រសើរ​”​។​

​លោក​PanyarakPoolthub​ឯកអគ្គរដ្ឋទូត​ព្រះរាជាណាចក្រ​ថៃ​បាន​បញ្ជាក់ថា​“​ខ្ញុំ​សូម​កោតសរសើរ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អេស​ស៊ីជី​ក្នុងការ​បង្កើត​នូវ​កម្មវិធី​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៤​។​ក្រុមហ៊ុន​បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​និង​បាន​លើកកម្ពស់​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​គួរឱ្យ​ស្ញប់​ស្ញែ​ញ​។​គ្មានអ្វី​សំខាន់​ជាង​យុវជន​ជំនាន់​ក្រោយ​ឡើយ​ដែល​ពួកគាត់​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ​ដ៏​មាន​សក្តានុពល​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា​“​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​អេស​ស៊ីជី​កម្ពុជា​សម្រាប់​ការជួយជ្រោមជ្រែង​ដ៏​មានតម្លៃ​នេះ​ដល់​ការអប់រំ​នៅ​កម្ពុជា​។​ដោយបាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​កម្ពុជា​តាមរ​យៈ​កម្មវិធី​“​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​”​ដោយ​ខ្ញុំ​បានដឹងថា​កម្មវិធី​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន​នេះ​ដែល​បានផ្តល់​អាហារូបករណ៍​លើសពី ១.១០០ នាក់ សម្រាប់​សិស្ស​ពូកែ​”​។​

​អេស​ស៊ីជី មិន​ឈប់​នៅត្រឹម​នេះឡើយ ប៉ុន្តែ អេស​ស៊ីជី មានបំណង​ប្រាថ្នា​នៅតែ​បន្ត​ផ្តល់​កម្លាំងចិត្ត និង​ជួយ​ជ្រោមជ្រែង​ដល់​ការអប់រំ​នៅ​កម្ពុជា​និង​ជួយ​ដល់​សហគមន៍​ដែល​ការជួយជ្រោមជ្រែង​នេះ​វា​មានន័យ​លើសពី​កម្មវិធី​អាហារូបករណ៍​ទៅទៀត​។​ថ្ងៃនេះ​អេស​ស៊ីជី​ផ្តោត​សំខាន់​ទៅលើ​ការធ្វើឱ្យ​ក្តី​សុបិន​ក្លាយជា​ការពិត​ដែល​មិន​នៅត្រឹមតែ​ជា​អាហារូបករណ៍​ប៉ុន្តែ​គឺជា​អ្វីដែល​អាចបំពេញ​នូវ​បំណងប្រាថ្នា​សម្រាប់​សិស្សានុសិស្ស គ្រួសារ និង​សហគមន៍​ផងដែរ​៕S/