​និស្សិត​៣​ជំនាន់​ចុះ​ទស្សនកិច្ច​សិក្សា​ទិដ្ឋភាព​ទូទៅ​នៅ​ខេត្តព្រះវិហារ​

202
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គម្រោង​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ឆ្នាំ​ទី​២​ជំនា​ន់ទី​១៩​និង​ឆ្នាំ​ទី​៣​ជំនា​ន់ទី​១៨​និង​ឆ្នាំ​ទី​៤​ជំនា​ន់ទី​១៧​ទៅ​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​,​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម​,​និង​អភិវឌ្ឍន៍ជនបទ​។​

និ​សិ​ត្ស​ម្នាក់​បានឱ្យដឹងថា​​ទិដ្ឋភាព​ទូទៅ​ការចុះ​កម្មសិក្សា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​សមត្ថភាព​ចំណេះដឹង​និង​ផ្លាស់ប្ដូរ​បទពិសោធន៍រ​បស់​និស្សិត​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ទ្រឹស្ដី​និង​ការអនុវត្តន៍​ជាក់ស្ដែង​នៃ​មុខវិជ្ជា​ដែល​បាន​រៀន​នៅ​មហាវិទ្យាល័យ​។​ជាមួយគ្នានេះដែរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​និស្សិត​ក៏​ដើម្បី​បំពេញ​ក្រេ​ឌី​ត​ដែលមាន​ក្នុង​កម្មវិធី​របស់​មហា​វិទ្យាល័យ​។

​និ​សិ​ត្ស​ដដែលបានបន្តថា​ខេត្តព្រះវិហារ​គឺជា​ខេត្ត​ដែលមាន​វិសាលភាព​ផ្ទៃដី​ធំ​មាន​ភោគ​សម្បត្តិ​ធម្មជាតិ​និង​មានសម្បត្តិ​វប្បធម៌​បុរាណ​ជាច្រើន​ដ៏​ល្បីល្បាញ​ព្រមទាំង​មានការ​រីកចម្រើន​ខាង​វិស័យ​កសិកម្ម​ផលិតកម្ម​ស្រូវ​-​អង្ករ​និង​ទេសចរណ៍​ផងដែរ​។​ប្រជាជន​នៅ​ខេត្តព្រះវិហារ​ភាគច្រើន​ជា​ជនជាតិខ្មែរ​និង​មាន​ជនជាតិភាគតិច​គួ​យ​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ រក​ជ័រ វ​ល្លិ៍ លក់ដូរ និង​នេសាទ​បន្ដិចបន្ដួច​។

​ខេត្ដ​ព្រះវិហារ​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ទិសឧត្តរ​ដែលមាន​ចម្ងាយ​ពី​ភ្នំពេញ​ប្រមាណ ២៩៤​គីឡូម៉ែត្រ ជា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​តំបន់​ព្រៃភ្នំ​ភូមិសាស្ដ្រ​មាន​ភាព​ទូលាយ​សម្បូរ​ព្រៃឈើ​ធំៗ​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​រ៉ែ​ធនធានធម្មជាតិ​និង​សំណង់​ប្រវត្តិសាស្ដ្រ​ប្រាសាទបុរាណ​។​

​ដូច្នេះ​ខេត្តព្រះវិហារ​ជា​ខេត្ត​ដែលមាន​សក្ដានុពល​ទាក់ទាញ​សម្រាប់ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅលើ​សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ដែល​អាចឱ្យ​និស្សិត​ធ្វើការ​សិក្សា​ស្វែងយល់​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​កើត​មាននូវ​មូលដ្ឋាន​ផ្ទាល់​និង​ផ្សារភ្ជាប់​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​កន្លងមក​។​

​និស្សិតបានបន្តថាការសិក្សា​ឈ្វេង​យល់ដឹង​អំពី​ការគ្រប់គ្រង​សហគមន៍​ការពារ​សក្ដានុពល​ទេសចរណ៍​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ការពារ​-​យល់ដឹង​អំពី​ដំណើរការ​អភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ម្រេច​និង​កៅស៊ូ​បឹង​ទន្លេ​ម្រេច​។​យល់ដឹង​ពី​ការអភិវឌ្ឍ​សង្វាក់​តម្លៃ​និង​ការធ្វើ​ពិពិធ​កម្ម​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់​-​យល់ដឹង​ពី​សង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​។​

​យល់ដឹង​បានធ្វើ​ពិពិធ​កម្ម​គ្រប់គ្រាន់​លើ​ផលិតផល​កសិកម្ម​ដំណាំ​ស្រូវ​សរីរាង្គ​តាម​កិច្ចសន្យា​-​យល់ដឹង​ចង្វាក់​តម្លៃ​ទីផ្សារ​និង​បញ្ហា​ប្រឈម​នានា​របស់​សហគមន៍​កសិកម្ម​ស្រូវ​សរីរាង្គ​(​កសិកម្ម​បៃតង​)-​យល់ដឹង​ពី​ការលើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​បរិ​យា​ប័ន​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​យល់ដឹង​ការធ្វើ​កសិកម្ម​បៃតង​តាម​លក្ខណៈ​ធម្មជាតិ​កសិក​រវៃ​ឆ្លាត​-​បង្កើន​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​និស្សិត​មហាវិទ្យាល័យ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​-​បង្កើនបាន​នូវ​ចំណេះដឹង​ដល់​និស្សិត​ក្នុងការ​ស្វែងយល់​នូវ​ទំនាក់ទំនង​ទ្រឹស្ដី​និង​ការអនុវត្ត​ជាក់ស្ដែង​៕S/