“​និ​ន​ចា​ជប៉ុន​” ប្តេជ្ញា​ផ្តួល ផ្ល​យ មេ​វេ​ឌ័​រ ឱ្យ​ផ្អើល​ពិភពលោក​

774
ចែករម្លែក

​អ្នក​ប្រដាល់សេរី​ជប៉ុន ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា ដែលមាន​បំណង​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ផ្តួល​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​អាមេរិក ផ្ល​យ មេ​វេ​ឌ័​រ បាន​អះអាងថា កណ្តាប់ដៃ​ឆ្វេង​របស់គាត់​គឺ​ដូចជា “​ភ្លើង​រន្ទះ​” ដែល​នឹង “​ផ្លាស់ប្តូរ​ពិភពលោក​”​។​

​អ្នក​ប្រដាល់​មុខ​ដូច​កូនក្មេង​សក់ទង់ដែង​ដែល​ទើប​ចាក​ចេញពី​វ័យ​ជំទង់​ទើបបាន​ពីរ​បី​ខែ​រូបនេះ ពុំ​សូវ​មាន​អ្នក​ស្គាល់​នៅក្រៅ​ប្រទេស​ជប៉ុន​របស់​គាត់​នោះទេ មុនពេល​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​នៃ​ការប្រកួត​ថ្ងៃ​ចូលឆ្នាំ​សកល​របស់គាត់​ជាមួយ​ជើង​ខ្លាំង​មិន​ស្គាល់​ចាញ់ ផ្ល​យ មេ​វេ​ឌ័​រ​។​

​ប៉ុន្តែ​អ្នក​ប្រដាល់​អាយុ ២០ ឆ្នាំ​មកពី​ទីក្រុង​ឈី​បា​នៅ​ជិត​ទីក្រុង​តូ​ក្យូ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​មួយរូប​នៅក្នុង​រង្វង់​ក្បាច់គុន​ប្រយុទ្ធ​របស់​ជប៉ុន ហើយ​បានចាប់ផ្តើម​ហាត់​ការ៉ាត់តេ​តាំងពី​អាយុ ៥ ឆ្នាំ​។​

​ដូច​មេ​វេ​ឌ័​រដែរ ណា​ស៊ូ​កា​វ៉ា​មិនដែល​ចាញ់​ម្តងណា​ឡើយ ដោយ​ឈ្នះ​ទាំង ២៧ លើក​ក្នុង​កីឡាប្រដាល់​សេរី​អាជីព ដោយ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ២០ លើក​។ រូបគេ​បានឈ្នះ ៤ លើក​ក្នុងចំណោម​ការប្រកួត​ក្បាច់គុន​ចម្រុះ​ទាំង ៤​លើក​។​

​យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់គាត់​បានឱ្យ​ដឹងថា ណា​ស៊ូ​កា​វ៉ា​បានឈ្នះ​ជើងឯក​ការ៉ាត់តេ​ពិភពលោក​សម្រាប់​កុមារ នៅពេល​គាត់​នៅ​ជា​សិស្ស​ថ្នាក់​ទី ៥ ហើយ​បាន​ប្តូរ​ទៅរក​កីឡាប្រដាល់​សេរី​នៅ​មួយឆ្នាំ​ក្រោយ​។​

​ណា​ស៊ូ​កា​វ៉ា​បានចាប់ផ្តើម​អាជីព​ជា​អ្នក​ប្រដាល់សេរី​ចំ​តួ​នៅ​អាយុ ១៦ ឆ្នាំ ហើយ​បាន​ក្លាយជា​ជើងឯក​ទម្ងន់​ស្រាល​ឯក​ពិភពលោក​នៅ​មួយឆ្នាំ​ក្រោយ​៕ ដោយ៖ កញ្ញាដាលិស

អ្នក​ប្រដាល់សេរី​ជប៉ុន ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា ប្តេជ្ញា​ផ្តួល​ផ្ល​យ មេ​វេ​ឌ័​រ​ឱ្យបាន