​នឹងដាក់​ឡ​ដុត​សំរាម​នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​

872
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយៈ​បន្ទាយ​មាន​ជ័​យៈ​ជំនាញ​បរិស្ថាន​នឹងដាក់​ឡ​ដុត​សំរាម​នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន​នៅ​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​មន្ត្រី​ក្រុមការងារ​បរិស្ថាន​បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​ដាក់​ឡ​ដុត​សំរាម ជា​អំណោយ​ក្រសួងបរិស្ថាន នៅ​វិទ្យាល័យ​ខ្លា​កូន ក្រុង​សិរីសោភ័ណ ។​​មន្ត្រី​បាន​ជួប​ជាមួយ​លោកនាយក​សាលា​និង​លោកគ្រូ​អ្នកគ្រូ​ដើម្បីអោយ​គាំទ្រ​គម្រោង​នេះ ។​ប៉ុន្តែ គណ​:​គ្រប់គ្រង​សាលា​ថា​ចាំ​ពិភាក្សា​នឹង​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៣១​ខែតុលា មន្ត្រី​មន្ទីរ​បរិស្ថាន​និង​មន្ត្រី ការិយាល័យ​បរិស្ថាន ក្រុង​/​ស្រុក ឧ​ទ្យា​នុ​រក្ស​បាន​ចូលរួម​ពិធី​លោក​ជាមួយ​លោកស្រី​ម៉ុម​ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ផ្តោតលើ​ទំនើបកម្ម​បរិ​ស្ថ​ន អភិបាលកិច្ច​ល្អ តម្លាភាព ចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនង​កិច្ចសហការ​ល្អ ការ​សាមគ្គីភាព មាន​ក្រម​សីល​ធ៌​ម មាន​ផែនការ​អនុវត្ត​ទាន់ពេលវេលា ៕S/

​នឹងដាក់​ឡ​ដុត​សំរាម​នៅ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​