​នឹង​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែ​កា​ប្លិ៍​ដោយ​ទុកពេល​១៥​ថ្ងៃ​ឱ្យ​រុះរើ​

155
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់ បណ្តាញ​ខ្សែ​កា​ប្លិ៍​អាកាស​តាម​ដងផ្លូវ​១៧​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ជាមួយនឹង​ការជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម អង្គភាព​រដ្ឋ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កា​ប្លិ៍​នៅតាម​ដងផ្លូវ​១៧​ខ្សែ​សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នោះ​តទៅ​៕S/​