“​នេះ​ឬ​ជីវិត​” ពិតជា​ល្អមើល និង​ស្ទើរតែ​មិនគួរ​ជឿ នៅពេល​អ្នកគាំទ្រ​ខ្លាំង នៅ​ម៉ោង​មាស​

1402
ចែករម្លែក
  • 4
    Shares

(​ភ្នំពេញ)​៖ ក្នុងចំណោម​ភាពយន្ត​ខ្មែរ ដែល​បានដាក់​បញ្ចាំង នៅលើ​កញ្ចក់​ទូរទស្សន៍ នៅ​អំឡុង ម៉ោង​មាស គេ​កត់សម្គាល់ថា ភាពយន្ត​រឿង “​នេះ​ឬ​ជីវិត​” ដែល​ត្រូវគេ​ដឹងថា ជា​រឿង​ទិញ​សិទ្ធិ​ទាំង ស្រុង​ពី​រឿង “​ជីវិត​នាង​ឡាំ​យ៉ង​” ត្រូវគេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់ មួយ​ពេញ​ផ្សារ​តែម្ដង ដែល​ធ្វើឱ្យ​ភាពយន្ត​នេះ ផ្ទុះ​ខ្លាំង​ក្នុង​អារម្មណ៍​អ្នកតាមដាន​ភាពយន្ត​ភាគ​ខ្មែរ​។​
​ ​
​ជាមួយនឹង​ភាព​ពុះកញ្ជ្រោល​នោះ ភ្នាក់ងារ​ស្រាវជ្រាវ បាន​បង្ហាញថា កម្មវិធី​របស់​ទូរទស្សន៍​ណាខ្លះ ដែលមាន​អ្នកទស្សនា​ពេញនិយម​ជាងគេ ក៍បាន​បង្ហាញថា​ភាពយន្ត​មួយ​នេះ​បាន​ឈរ​លំដាប់​នាំ មុខ​គេ ក្នុងចំណោម​ភាពយន្ត​ភាគ​ខ្មែរ​ទាំងអស់ ដែល​បាន​ដំណើរការ ដាក់​ផ្សាយ​ដូចគ្នានេះ​។
​ ​
​ឯកសារ​ដែល​បាន​បញ្ចេញ​ដោយ​ក្រុម​ស្រាវជ្រាវ ប្រចាំខែ​ខាង​ផ្នែក​សោតទស្សន៍ យ៉ាងហោច​បី ស្ថាប័ន​ផ្សេង គ្នា ដែល​ក្នុងនោះ​មាន​ទាំង​ស្ថាប័ន​ស្រាវជ្រាវ អន្តរជាតិ​ធំ​ពីរ គឺ Kantar Media និង CMRD បានបង្ហាញ​ពី​ម៉ោង​មាស​ដែល​បណ្ដា​ទូរទស្សន៍​ទាំងអស់ បាន​ចាក់​រឿង​ខ្មែរ​ប្រជែង​គ្នា ភាពយន្ត​រឿង “​នេះ​ឬ​ជីវិត​” របស់​ប៉ុស្ដិ៍​លេខ​៥ បាន​ឈរ​លំដាប់​ទីមួយ​។ ​
​ ​
​យោងតាម Rating ដែល​បាន​បញ្ចេញ គឺ​ភាពយន្ត​នេះ​នាំមុខ​បណ្ដា​ភាពយន្ត​ផ្សេងទៀត ដាច់​ឆ្ងាយ​តែម្ដង​ដោយ​កើន​ដល់​ជាង ៣០ Rating ខណៈដែល​ភាពយន្ត​ផ្សេង ដែល​ដំណើរ ការដាក់​បញ្ចាំង ក្នុង​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ នៅវេលា​ម៉ោង​៧ ដល់​ម៉ោង​៩​យប់ ដូចគ្នា​ទទួលបាន Rating តែ​១០​ជាង និង​ក្រោម​នេះ​ឆ្ងាយ​។
​ ​
​ស្រប​ពេលដែល​ភាពយន្ត​នេះ ត្រូវបាន​សម្ដែង​ដោយ​កញ្ញា យ៉ែម ស្រី​ពេជ្រ ដែលជា​តួអង្គ​នារី​ប្ដី​ច្រើន ឈានដល់​ដំណាក់កាល កាន់តែ​ជក់ចិត្ត ព្រោះតែ​នាង​ញៀន​ញ៉ាម​នឹង​ប្រុស​ស្នេហ៍​ផង​នោះ ទើប​កាន់តែ​ធ្វើឱ្យ​អ្នកតាមដាន​ជាប់ចិត្ត និង​និយាយ​ពី​រឿងនេះ ច្រើន​ខុសពី​ភាពយន្ត​ខ្មែរ​ផ្សេង​។ ក្នុងនោះ​ក៍មាន​ការលើកឡើង​ពី​ចំណុច មិនល្អ​របស់​តួ​ស្រី ដោយមាន​អ្នកខ្លះ ជេរ​តិះដៀល និង​មាន​អ្នកខ្លះ​សម្ដែង​ការ​អាណិត ចំពោះ​នាង​ផងដែរ ដែល​កាន់តែ​រំលេច​ភាពយន្ត​ទាំងមូល ឱ្យ​ក្លាយជា​ភាពយន្ត​ជក់ចិត្ត និង​មាន​គេ​លើកឡើង​ច្រើន ជាពិសេស​ក្នុងចំណោម​អ្នកផ្សារ និង​សិស្សសាលា​ជាដើម​។
​ ​
​យោងតាម​ការបញ្ជាក់​ភាពយន្ត​នេះ មាន​ចំនួន​ជាង ៣០ ភាគ​ហើយ ទើបតែ​បាន​ដំណើរការ​បញ្ចាំង បាន​ភាគ​ទី​១៣​ប៉ុណ្ណោះ ដោយ​ភាពយន្ត​នេះ ត្រូវបាន​ផលិត​ដោយ​ក្រុម​ផលិតករ​ថៃ ទើប​គេ​ឃើញ ភាពយន្ត​មួយ​នេះ ទទួលបាន​ការគាំទ្រ​ខ្លាំង ក្នុងពេល​ទស្សនា​។
​ ​
​កញ្ញា យ៉ែម ស្រី​ពេជ្រ ដែលជា​តួអង្គ​ឯក បាន​ក្លាយជា​តួអង្គ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍ កាន់តែខ្លាំង ដោយសារតែ​នាង​សម្ដែង​មួយ​រឿងនេះ បានល្អ ហើយ​ចំ​ភាពយន្ត​ដែលមាន​ការគាំទ្រ រហូតដល់​មាន​លេខ​រៀង​នាំមុខគេ ក្នុង​ម៉ោង​មាស​៕ ដោយ​: បូ​រិ​ន​